ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ថា សុខចិត្តបោះបង់អំណាចនៅពាក់កណ្តាលអាណត្តិឱ្យអនុប្រធានាធិបតី កាម៉ាឡា ហារីស
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលមានវ័យកាន់តែជ្រេទៅហើយនោះ នៅតែបង្ហាញជំហរឈរជាបេក្ខជនសម្រាប់កៅអីប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់អាណត្តិទី២របស់លោក ទោះបីជាប្រជាប្រិយភាពរបស់លោកកាន់តែធ្លាក់ចុះខ្លាំង ធៀបនឹងគួប្រជែង ព្រោះតែវ័យជរានិងសុខភាពមិនអំណោយផល។

ប្រជាប្រិយភាពរបស់ លោក ចូ បៃដិន បានធ្លាក់ចុះកាន់តែឆ្ងាយធៀបទៅនឹងគូប្រជែងចាស់ គឺ អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលទើបទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រម៉ោងនៅកម្ពុជា) ក្នុងសមាជគណបក្សសាធារណរដ្ឋ៤ថ្ងៃ ស្របពេលដែលលោកត្រាំកាន់តែកើនប្រជាប្រិយភាពនិងការអាណិតអាសូរបន្ថែមទៀត ក្រោយលោកទទួលរងរបួសក្នុងឧបទ្ទវហេតុនៃការប៉ងធ្វើឃាតមិនបានសម្រេចមួយកាលពីសប្តាហ៍មុន។
លោក ចូ បៃដិន ដែលមានវ័យ៨១ឆ្នាំ នៅតែជាបេក្ខភាពផ្លូវការសម្រាប់តំណែងប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ ប៉ុន្តែបេក្ខភាពរបស់លោកហាក់បានរង្គោះរង្គើរក្នុងរយៈពេលចុងក្រោយនេះជាពិសេសចាប់តាំងពីវេទិកាជជែកដេញដោលលើកដំបូងកាលខែមិថុនារៀបចំដោយទូរទស្សន៍ ស៊ីអិនអិន ដែលបង្ហាញឱ្យឃើញពីការចាញ់ប្រៀបគួប្រជែង គឺលោក ដូណាល់ ត្រាំ។

តាមការចុះផ្សាយរបស់សារព័ត៌មាន New York Times កាលថ្ងៃទី១៨ខែកក្កដា ដោយដកស្រង់សម្តីលោក បៃដិន ដែលបានសារភាពថា លោកសុខចិត្តបោះបង់អំណាចប្រគល់ទៅឱ្យអនុប្រធានាធិបតី កាម៉ាឡា ហារីស ប្រសិនបើគាត់ឈ្នះការបោះឆ្នោតអាណត្តិទី២ ប៉ុន្តែមិនអាចបញ្ចប់អាណត្តិដោយសារហេតុផលសុខភាព។
នៅក្នុងបទសម្ភាសន៍មួយ លោក បៃដិន បាននិយាយថា៖«ពេលណាមួយដែលខ្ញុំត្រូវបានប្រាប់ថា មានលក្ខខណ្ឌសុខភាពខ្លះដែលខ្ញុំមាន ប៉ុន្តែមិនទាន់មានករណីនេះនៅឡើយទេ» ដោយលោកបន្តថា លោកនឹងប្រគល់អំណាចឱ្យអនុប្រធានាធិបតី កាម៉ាឡា ហារីស ក្នុងរយៈពេល២ឆ្នាំ ឬថាពាក់កណ្តាលអាណត្តិទី២។
លោក កីបានលើកឡើងថា រហូតដល់ពេលនេះគ្មានវេជ្ជបណ្ឌិតផ្ទាល់ខ្លួនលោកណាម្នាក់អះអាងពីភាពធ្ងន់ធ្ងរលើបញ្ហាសុខភាពរបស់លោកនៅឡើយ។

សេចក្តីរាយការណ៍ជាច្រើនបានអះអាងថា ថ្នាក់ដឹកនាំសំខាន់ៗក្នុងគណបក្សប្រជាធិបតេយ្យ រួមមាន អតីតប្រធានាធិបតី២អាណាត់ លោក បារ៉ាក់ អូបាម៉ា ក៏បានស្នើឱ្យលោក បៃដិន បោះបង់បេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកានោះដែរ។
គណបក្សប្រជាធិបតេយ្យនឹងរៀបចំសមាជជាតិរបស់ខ្លួននៅដើមខែសីហាខាងមុខនេះ ហើយបេក្ខភាពប្រធានាធិបតីថ្មីអាចនឹងត្រូវជ្រើសរើសជំនួសលោក ចូ បៃដិន ដើម្បីបង្កើនប្រជាប្រិយភាពតទល់លោក ដូ ណាល់ត្រាំ៕
រើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ