ព័ត៌មានអន្ដរជាតិ
WHO ថា ជំងឺកូវីដ ១៩ នឹងមិនរលាយបាត់នៅឆ្នាំនេះទេ ទោះមានវ៉ាក់សាំងក៏ដោយ
អង្គការសុខភាពពិភពលោក (WHO) ជឿជាក់ថា វាទំនងជាមិនអាចទៅរួចទេដែលជំងឺកូវីដ ១៩ នឹងឈានដល់ទីបញ្ចប់ក្នុងប៉ុន្មានខែខាងមុខនេះ ។
លោក Michael Ryan នាយកកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោកបាននិយាយថា “ខ្ញុំគិតថាវាមិនទាន់ដល់ពេលទេ និងមិនប្រាកដប្រជាទេក្នុងការគិតថាយើងនឹងបញ្ចប់មេរោគនេះនៅដំណាច់ឆ្នាំនេះ ។ អ្វីដែលយើងអាចធ្វើបានប្រសិនបើយើងឆ្លាតវៃគឺបញ្ចប់ការចូលសម្រាកនៅមន្ទីរពេទ្យ ការស្លាប់ និងសោកនាដកម្មទាក់ទងនឹងរោគរាតត្បាតនេះ” ។

ការផ្តោតសំខាន់របស់អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្នគឺរក្សាការចម្លងជំងឺកូវីដ ១៩ ឲ្យទាបតាមដែលអាចធ្វើទៅបាន និងចាក់វ៉ាក់សាំងការពារមនុស្សឲ្យបានច្រើន ។
លោក Ryan បាននិយាយថា ស្ថានភាពទាក់ទងនឹងការផ្តល់ដូសនៃវ៉ាក់សាំងមានភាពល្អប្រសើរបើប្រៀបធៀបទៅនឹង ១០ សប្តាហ៍មុន ទោះបីជាមានឧបសគ្គធំៗក្នុងការចែកចាយវ៉ាក់សាំងក៏ដោយ ហើយវីរុសនៅតែមានឥទ្ធិពលដដែល ។

WHO បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ បានកើនឡើង ៧ ភាគរយនៅទូទាំងពិភពលោកកាលពីសប្តាហ៍មុន ។ នេះគឺជាការកើនឡើងដំបូងបន្ទាប់ពីមានការធ្លាក់ចុះករណីឆ្លងក្នុងរយៈពេល ៧ សប្តាហ៍កន្លងមកនេះ ។
នៅក្នុងសប្តាហ៍ចុងក្រោយនៃខែកុម្ភៈមានករណីឆ្លងចំនួន ២.៦ លានករណីត្រូវបានរាយការណ៍ទៅទីភ្នាក់ងារអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ។
WHO និយាយថា ការកើនឡើងនេះអាចបណ្តាលមកពីវីរុសប្រភេទថ្មី និងឆ្លងរាលដាលកាន់តែខ្លាំងឡើងៗនៃវីរុសនេះ ដោយលើកឡើងពីការបន្ធូរបន្ថយវិធានការសុខភាពសាធារណៈ និងមនុស្សលែងសូវការពារខ្លួនដូចមុន ។

នៅមជ្ឈិមបូព៌ាបានឃើញការកើនឡើងខ្ពស់បំផុត ១៤ ភាគរយ បន្ទាប់មកគឺនៅអាស៊ីអាគ្នេយ៍ ៩ ភាគរយ ខណៈចំនួនករណីឆ្លងនៅអឺរ៉ុបកើនឡើង ៩ ភាគរយ និង ៦ ភាគរយនៅអាមេរិក ។
ផ្ទុយទៅវិញនៅអាហ្វ្រិកមានករណីឆ្លងតិចតួចប៉ុណ្ណោះពោលជិតមួយភាគបួននៃករណីឆ្លងបើប្រៀបធៀបនឹងមួយសប្តាហ៍មុន ។ ដូចគ្នានេះដែរចំនួនករណីឆ្លងបានធ្លាក់ចុះបន្តិចនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច រួមទាំងអាស៊ីខាងកើត និងអូស្ត្រាលី ។

អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា វ៉ាក់សាំងមិនផ្តល់នូវភាពស៊ាំភ្លាមៗទេ ប៉ុន្តែត្រូវការរយៈពេលជាច្រើនសប្តាហ៍មុនពេលវាមានប្រសិទ្ធភាព ហើយបានកត់សម្គាល់ថា វាត្រូវការពេលយូរជាងនេះដើម្បីការពារប្រជាជនទាំងមូល ។ នោះមានន័យថាការធ្វើតេស្ត ការតាមដានទំនាក់ទំនង គម្លាតសង្គម ការពាក់ម៉ាស និងវិធានការអនាម័យដទៃទៀតនៅតែមានសារៈសំខាន់ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១១៥,២៩៨,៩០៨ ករណី និងមានអ្នកស្លាប់ចំនួន ២,៥៦០,៦០២ នាក់ ខណៈមានជាសះស្បើយចំនួន ៩១,១១៤,៥០៤ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ WHO ៖ បន្តប្រុងប្រយត្ន័ចំពោះការកើនឡើងករណីឆ្លងជំងឺកូវីដ ១៩ ទោះមានវ៉ាក់សាំងក៏ដោយ
ចុចអាន ៖ WHO អំពាវនាវដល់ប្រទេសអ្នកមានកុំទិញវ៉ាក់សាំងកូវីដបន្ថែម

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល