Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ គ្រោង​ចេញ​ច្បាប់​អាជីវកម្ម​ហិរញ្ញវត្ថុ​ថ្មី ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម

បានផុស

នៅ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយកាលពីថ្ងៃសុក្រទី១៩ ខែកក្កដាថា ប្រទេសថៃគ្រោងនឹងដាក់ចេញនូវច្បាប់អាជីវកម្មហិរញ្ញវត្ថុថ្មីមួយ ដើម្បីទាក់ទាញមូលនិធិបរទេស និងសម្រួលដល់វិស័យវិនិយោគ។

(រូបភាព៖ Alamy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Paopoom Rojanasakul បានប្រាប់ថា ច្បាប់នេះនឹងបង្កើតភ្នាក់ងារ “ច្រកចេញចូលតែមួយ” ដែលទទួលខុសត្រូវក្នុងការកំណត់បទប្បញ្ញត្តិ និងចេញអាជ្ញាប័ណ្ណសម្រាប់ផ្នែកហិរញ្ញវត្ថុសំខាន់ៗ ដើម្បីគាំទ្រដល់គោលបំណងរបស់ប្រទេសថៃក្នុងការក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។

លោកបានបន្ថែម​ថា វិស័យសំខាន់ៗគឺ វិស័យធនាគារ មូលបត្រ និស្សន្ទវត្ថុ ទ្រព្យសកម្មឌីជីថល និងការធានារ៉ាប់រង ហើយរដ្ឋាភិបាលនឹងដាក់សេចក្ដីព្រាងច្បាប់នេះទៅកាន់សភានៅចុងឆ្នាំ២០២៤។

ចំណែក​ឯ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ថៃ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នឹងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចប្រទេសថៃ ដោយមិនចាំបាច់ប្រើថវិកាវិនិយោគ ហើយនឹងផ្តល់ផលចំណេញយ៉ាងច្រើនតាមរយៈការទាក់ទាញមូលនិធិ ធនធានមនុស្ស និងចំណេះដឹងចូលក្នុង​ប្រទេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម