Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថា ប្រកួតជាមួយ ហារីស ស្រួលឈ្នះជាង បៃដិន ទៅទៀត!

បានផុស

នៅ

ក្រោយប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រកាសដកបេក្ខភាពមិនបានប៉ុន្មាននាទីផង, បេក្ខជនឈរឈ្មោះខាងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ស្រាប់តែផ្តល់បទសម្ភាសតាមទូរស័ព្ទជាមួយ CNN តែម្តង ដោយនិយាយថា លោក ជឿថា អ្នកស្រី កាម៉ាឡា ហារីស នឹងក្លាយជាគូប្រជែងដែលលោកស្រួលយកឈ្នះជាង ចូ បៃដិន ទៅទៀត។

លោក ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹង លោកក៏ផ្លែផ្កាដាក់ ចូ បៃដិន ផងដែរដោយនិយាយថា “លោក បៃដិន នឹងត្រូវគេចងចាំថាជា ប្រធានាធិបតីតែមួយរូបគត់ ដែលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង”។

លើសពីនេះ លោកត្រាំ ថែមទាំងបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់គាត់ ដើម្បីវាយប្រហារយ៉ាងចាស់ដៃទៅលើច្បាប់របស់លោក បៃដិន ហើយសន្យាថា ពេលខ្លួនចូលកាន់តំណែងវិញ ខ្លួននឹងជួសជុលរាល់ការខូចខាតដែលអ្នកកាន់តំណែងមុនបានធ្វើដាក់សហរដ្ឋអាមេរិក។

លោក បៃដិន (ឆ្វេង) និងលោកស្រី ហារីស (រូបថត៖ Getty)

លោក ត្រាំ សរសេរថា “លោក ចូ បៃដិន មិនស័ក្តិសមក្នុងការឈរឈ្មោះជាប្រធានាធិបតីទេ ហើយក៏មិនស័ក្តិសមកាន់តំណែងជាប្រធានាធិបតីដែរ! គាត់គ្រាន់តែទទួលបានតំណែងជាប្រធានាធិបតីដោយសារព័ត៌មានកុហកបោកប្រាស់ប៉ុណ្ណោះ។ យើង​នឹង​រង​ទុក្ខ​វេទនា​ខ្លាំង​ដោយ​សារ​តែ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​គាត់”។

សូមបញ្ជាក់ថា លោក ចូ បៃដិន បានប្រកាសដកខ្លួនចេញពីការឈរឈ្មោះជាបេក្ខជនគណបក្សប្រជាធិបតេយ្យ ទៅប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ហើយបានបង្ហាញការគាំទ្រយ៉ាងមុតមាំទៅលើអនុប្រធានាធិបតី កាម៉ាឡា ហារីស វិញ។

ទោះយ៉ាងណាក្តី ត្បិតលោក បៃដិន ដកបេក្ខភាពក៏ពិតមែន ប៉ុន្តែលោកប្រកាសថា លោកនឹងបន្តកាន់តំណែងជាប្រធានាធិបតី ហើយបំពេញភារកិច្ចរហូតដល់ចប់អាណត្តិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីបំផុត ចូ បៃដិន ដកខ្លួនចេញ ហើយគាំទ្រ កាម៉ាឡា ហារីស ឲ្យទៅប្រកួតជាមួយ ដូណាល់ ត្រាំ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ១៧ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៣ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣៤ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម