Connect with us

ព័ត៌មានអន្ដរជាតិ

ជំនន់ទឹកភ្លៀងនៅចិន មនុស្សស្លាប់កើនដល់ ២០នាក់

បានផុស

នៅ

គិតត្រឹមពេលនេះ តួលេខមនុស្សស្លាប់ដោយសារជំនន់ទឹកភ្លៀងដែលវាយប្រហារភាគខាងជើង និងភាគនិរតីប្រទេសចិន កាលពីចុងសប្តាហ៍កន្លងទៅ បានកើនដល់២០នាក់ហើយ ខណៈរាប់សិបនាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។

(រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua រាយការណ៍ថា តួលេខថ្មីនេះ គឺបូកទាំងចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍បាក់ស្ពាននៅខេត្ត Shaanxi ដែលបណ្តាលឲ្យរថយន្តធ្លាក់ចូលទន្លេ សម្លាប់មនុស្ស១២នាក់ និងជាង៣០នាក់ទៀត បាត់ខ្លួន។

ទន្ទឹមនោះ នៅខេត្ត Sichuan មនុស្សជាង៣០នាក់ ក៏ត្រូវបានរាយការណ៍ថា បាត់ខ្លួនផងដែរកាលពីថ្ងៃសៅរ៍ បន្ទាប់ពីព្យុះដ៏ខ្លាំង បង្កឲ្យមានទឹកជំនន់ភ្លាមៗក្នុងទីក្រុង Ya’an។ ក្រោយមក ​សាកសពចំនួន៨នាក់ ត្រូវបានគេរកឃើញនៅពេលល្ងាចថ្ងៃដដែល។

(រូបថត៖ Chian Daily)

យោងតាមទូរទស្សន៍ CCTV, នៅទីក្រុង Nanyang នៃខេត្ត Henan ត្រឹមដើមសប្តាហ៍មុន ទឹកភ្លៀង បានធ្លាក់ចុះសឹងតែស្មើនឹងកម្រិតភ្លៀងធ្លាក់ពេញមួយឆ្នាំទៅហើយ។

សូមបញ្ជាក់ថា ប្រទេស​ចិន ​កំពុង​ស៊ូទ្រាំនឹងអាកាសធាតុកាចសាហាវ ពោលគឺនៅភាគខាងកើតនិងខាងត្បូង ​មាន​ភ្លៀង​ធ្លាក់​ខ្លាំងហួសប្រមាណ ចំណែក​ភាគ​ខាង​ជើង បែរជាត្រូវវាយប្រហារដោយរលកកម្តៅជាបន្តបន្ទាប់ទៅវិញ។

(រូបថត៖ EPA)

គ្មានអ្វីត្រូវសង្ស័យឡើយ បញ្ហាទាំងនេះ គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ដែលក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារតែការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាហេតុធ្វើឲ្យគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ កាន់តែកើតឡើងញឹកញាប់ និងកាចសាហាវ។

ជាក់ស្តែងកាល​ពី​ខែ​ឧសភា ផ្លូវ​ហាយវ៉េ​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ​បានបាក់​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ ​បណ្តាល​ឲ្យ​មនុស្ស ៤៨នាក់​បាត់បង់ជីវិត ហើយក្នុងខែនេះ ខ្យល់ព្យុះកំបុតត្បូងមួយ បានវាយប្រហារទីក្រុងភាគខាងកើត សម្លាប់មនុស្សម្នាក់ និងរបួស៧៩នាក់ ថែមទាំងបង្កការខូចខាតយ៉ាងធំធេងទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្លាប់​១១​នាក់ បាត់ខ្លួន៣០នាក់ ក្នុង​ហេតុការណ៍​បាក់​ស្ពាន​នៅ​ចិន​ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ១៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៣ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣៤ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម