ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ និងស៊ូដង់ ភ្ជាប់ការទូតឡើងវិញ បន្ទាប់ពីមានអរិភាពរយៈពេល៨ឆ្នាំ
សារពត៌មាន Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា នៅថ្ងៃទី២២ខែកក្កដានេះបានឲ្យដឹងថា មេដឹកនាំស៊ូដង់បានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ថ្មី និងបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅកាន់ទីក្រុងតេអេរ៉ង់ ដែលនេះជាការផ្លាស់ប្ដូរឯកអគ្គរដ្ឋទូតរវាងប្រទេសទាំងពីរលើកដំបូង ដើម្បីពង្រឹងការទាក់ទងគ្នា បន្ទាប់ពីមានការប្រេះឆារយៈពេល៨ ឆ្នាំ។

ប្រមុខដឹកនាំនិងជាមេបញ្ជាការកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan កាលពីថ្ងៃអាទិត្យបានទទួលស្វាគមន៍លោក Hassan Shah Hosseini ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ថ្មីនិងបានបញ្ជូនលោក Abdelaziz Hassan Saleh ជាឯកអគ្គរដ្ឋទូតស៊ូដង់ទៅប្រចាំនៅទីក្រុងតេអេរ៉ង់។
កាលពីខែតុលាឆ្នាំមុនប្រទេសស៊ូដង់និងអ៊ីរ៉ង់បានព្រមព្រៀងគ្នា ដើម្បីបន្តទំនាក់ទំនងការទូតឡើងវិញ ខណៈដែលរដ្ឋាភិបាលចម្រុះដឹកនាំដោយកងទ័ពបានរុកគួនរកសម្ព័ន្ធមិត្តក្នុងអំឡុងពេលសង្រ្គាមរបស់ខ្លួនរយៈពេល១៥ខែជាមួយកងកម្លាំងគាំទ្រប្រតិបត្តិការរហ័ស ហៅថា យោធាប៉ារ៉ា (RSF)។ ជាមួយគ្នានេះ អនុរដ្ឋលេខាធិការក្រសួងការបរទេស លោក Hussein al-Amin បាននិយាយថា នេះគឺជា៖«ការចាប់ផ្តើមនៃដំណាក់កាលថ្មីមួយក្នុងដំណើរទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ»។

ប្រទេសស៊ូដង់បានផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ២០១៦ ខណៈដែលខ្លួនបង្ហាញសាមគ្គីភាពជាមួយអារ៉ាប៊ីសាអូឌីត បន្ទាប់ពីស្ថានទូតរបស់អារ៉ាប៊ីសាអូឌីតនៅទីក្រុងតេអេរ៉ង់ត្រូវបានវាយប្រហារ។ ពេលនោះសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីតជាច្រើនក្នុងតំបន់ក៏បានកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅពេលនោះដែរ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងខែមីនា ឆ្នាំ ២០២៣ ទីក្រុងរីយ៉ាដ និងទីក្រុងតេអេរ៉ង់បានប្រកាសពីការស្តារទំនាក់ទំនងរបស់ពួកគេឡើងវិញ បន្ទាប់ពីកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានស្តារទំនាក់ទំនងជាមួយប្រទេសអារ៉ាប់ជិតខាងជាច្រើនទៀត។
ចាប់តាំងពីសង្រ្គាមស៊ូដង់បានចាប់ផ្តើមនៅក្នុងខែមេសាឆ្នាំ២០២៣ មហាអំណាចបរទេសមួយចំនួនបានគាំទ្រកងកម្លាំងគូប្រជែង។ ប្រទេសនេះក៏បានខិតទៅជិតរុស្ស៊ីផងដែរ ដែលអ្នកជំនាញនិយាយថា បានពិចារណាឡើងវិញនូវទំនាក់ទំនងពីមុនរបស់ខ្លួនជាមួយ RSF ដែលវាមានទំនាក់ទំនងតាមរយៈក្រុមទាហានស៊ីឈ្នួល Wagner ។
សង្គ្រាមនៅស៊ូដង់ក៏បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ជាមួយនឹងការប៉ាន់ប្រមាណខ្លះបានដាក់ចំនួនអ្នកស្លាប់កើនឡើងដល់ ១៥ម៉ឺននាក់ ដោយបង្កើតវិបត្តិជនភៀសខ្លួនដ៏អាក្រក់បំផុតរបស់ពិភពលោក ដោយមានមនុស្សជាង ១១លាននាក់ត្រូវបានភៀសខ្លួនចេញ និងបាននាំប្រទេសនេះទៅកាន់គែមនៃគ្រោះទុរ្ភិក្សថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ