Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរ​ម៉ាឡេស៊ី ស្ទាក់ចាប់​នាវា​ដឹក​ប្រេង​ដែលរត់​គេច ក្រោយ​បុក​គ្នានាវា​សិង្ហបុរី​

បានផុស

នៅ

​សមត្ថកិច្ច​ម៉ាឡេស៊ី បានស្ទាក់ចាប់នាវាដឹកប្រេងដ៏ធំមួយដែលបិទ​ប្រព័ន្ធតាមដាន និង​ ព្យាយាមបើក​រត់គេច បន្ទាប់ពីបុកគ្នាជាមួយកប៉ាល់មួយទៀត។ យោ​ង​ការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី ២២ ខែ​កក្កដា។​

(រូបភាព៖ Indian Navy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្មាំឆ្នេរសមុទ្រសមុទ្រម៉ាឡើស៊ីបានកំណត់ទីតាំង និងស្ទាក់ចាប់នាវាដឹកប្រេង ដែល​មាន​ឈ្មោះ​ថា​ Ceres I ដែលពាក់​ទង់ជាតិ Sao Tome និង Príncipe ដោយប្រើទូកពីរអូសនាវានេះចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស​ម៉ាឡេស៊ី ខណៈនាវានេះបានបុកជាមួយកប៉ាល់ Hafnia Nile ដែល​មាន​បំពាក់​ទង់ជាតិសិង្ហបុរីកាលពីថ្ងៃសុក្រ បណ្តាល​ឱ្យមានការឆាបឆេះនិងរងរបួសសមាជិកនាវិក​យ៉ាងតិច​​ពីរនាក់។

អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) បានឲ្យដឹងថា សមាជិកនាវិកទាំងអស់ពីកប៉ាល់និងនាវាត្រូវបានជួយសង្គ្រោះ ប៉ុន្តែនាវា Ceres I បានចាកចេញពីទីតាំងកើត​ហេតុ​​ភ្លាមៗ បន្ទាប់ពីការប៉ះទង្គិចគ្នា។​

ឧបទ្ទវហេតុនេះបានកើតឡើងប្រហែល៥៥គីឡូម៉ែត្រភាគឦសាននៃកោះ Pedra Branca ប្រទេសសិង្ហបុរី។ មូលហេតុដែលនាវាដឹកប្រេងដែលមានទង់ជាតិ Sao Tome និង Príncipe ព្យាយាមគេចចេញនិងមូល​ហេតុ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​មិន​ទាន់ដឹង​ច្បាស់​នៅ​ឡើយ​ទេ ដោយការស៊ើបអង្កេតបន្ថែមទៀតកំពុងត្រូវបានអនុវត្ត។

(រូបភាព ៖ Malaysia Maritime Enforcement Agency)

ចំណែកមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះគឺបណ្ដាលមកពីកប៉ាល់Hafnia Nile ដែលមានទង់ជាតិសឹង្ហបុរី មានផ្ទុក naphtha ដែលជាប្រភេទប្រេងឥន្ធនៈដែលងាយឆេះខ្លាំង។ អាជ្ញាធរដែនសមុទ្រសិង្ហបុរីបានឲ្យដឹងថាមិនមានផលប៉ះពាល់អ្វីឡើយ តែទោះយ៉ាងណាក៏ដោយមន្ត្រីឆ្មាំសមុទ្រម៉ាឡេស៊ី បានរកឃើញកំពប់ប្រេង គ្របដណ្តប់ជុំវិញ ១៧ គីឡូម៉ែត្រក្រឡាពីកន្លែងប៉ះទង្គិចគ្នា។

គួរបញ្ជាក់ផងដែរថា នាវា Ceres I គឺជានាវាដឹក​ប្រេង​ឆៅ​ដ៏​ធំ​មួយ​ដែល​​ផ្ទុកលើស​ចំណុះ ខណៈរបាយការណ៍មួយចំនួនបានបង្ហាញថា វាអាចជាកងនាវាងងឹតដែលដឹកប្រេងពីប្រទេសដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម៕

(រូបភាព៖ VCG )

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៦ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម