Connect with us

ព័ត៌មានអន្ដរជាតិ

មុនលោក បៃដិន ប្រធានាធិបតី​អាមេរិក២​រូប​ក៏ធ្លាប់​មិន​ឈរ​ឈ្មោះ​​សម្រាប់អាណត្តិបន្តដែរ

បានផុស

នៅ

លោក ចូ បៃដិន បាន​ក្លាយ​ជា​​ប្រធានាធិបតី​ទី​៣ នៅ​​ក្នុង​ប្រវត្តិសាស្ត្រ​​​សហរដ្ឋ​អាមេរិក ដែល​​បាន​ដក​ខ្លួន​ចេញ​ពី​​​ការ​ប្រកួត​ប្រជែង​ជា​បេក្ខភាព​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ទី​២ បន្ទាប់​ពីកើត​​មាន​បញ្ហា​ជា​ហូរហែ​ពាក់ព័ន្ធ​នឹង​​សុខភាព និង​សមត្ថភាព​របស់​មេ​ដឹក​នាំ​វ័យ​៨១​ឆ្នាំ​រូប​នេះ ក្រោយ​​លោក​បាន​ចាញ់​យ៉ាង​អាម៉ាស​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​ជាមួយ​​លោក ដូណាល់ ត្រាំ ដែល​ជា​បេក្ខភាព​មក​​ពី​គណបក្ស​សាធារណរដ្ឋ កាល​​ពី​​ថ្ងៃ​​ទី​២៧ ខែ​មិថុនា​កន្លង​ទៅ។

លោក ចូ បៃដិន / រូបភាព៖ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុង​រយៈពេល​៧៥​ឆ្នាំ​កន្លង​ទៅ មុន​លោក បៃដិន ធ្លាប់​មាន​​ប្រធានាធិបតី​អាមេរិក​២​រូប ដែល​ធ្លាប់​បោះបង់​ការ​ឈរ​ឈ្មោះ​ជា​លើក​ទី​២ បន្ទាប់​ពី​​ទទួល​ជោគជ័យ​​នៅ​ក្នុង​អាណត្តិ​ទី​១​របស់​ពួក​គេ។ អតីត​មេ​ដឹក​នាំ​ទាំង​២ មាន​លោក Harry S. Truman និង​លោក Lyndon B. Johnson។ លោក Truman បញ្ចប់​ការ​ឈរ​ឈ្មោះ​របស់​លោក​នៅ​ក្នុង​​ខែ​មីនា ឆ្នាំ​១៩៥២ ខណៈ​លោក Johnson គឺ​នៅ​ខែ​មីនា ឆ្នាំ​១៩៦៨។ មូលហេតុ​​ចម្បង​ដែល​គេ​ដឹង​ថា​អ្នក​ទាំង​២​មិន​​ព្រម​​ប្រកួត​ប្រជែង​តំណែង​ជា​ប្រធានាធិបតី​សា​ជា​ថ្មី ក៏​ព្រោះ​​តែ​បញ្ហា​មិន​អាច​បញ្ចប់​សង្គ្រាម​​​​រ៉ាំរ៉ៃ​​ចំនួន​២។ សម្រាប់​លោក Truman នោះ​គឺ​ជា​សង្គ្រាម​​នៅ​​ឧបទ្វីប​កូរ៉េ​ ហើយ​ចំពោះ​លោក Johnson វិញ​គឺ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​វៀតណាម។

លោក Harry S. Truman (ឆ្វេង) និង​លោក Lyndon B. Johnson (ស្ដាំ)/ រូបភាព៖ AP

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ ទាំង​លោក បៃដិន លោក Truman និង​លោក Johnson សុទ្ធ​តែ​ជា​​សមាជិក​របស់​គណបក្ស​​ប្រជាធិបតេយ្យ។ មួយ​​វិញ​ទៀត ក្រោយ​ការ​បោះបង់​ការ​ឈរ​​ឈ្មោះ​របស់​លោក Truman និង​លោក Johnson គណបក្ស​ប្រជាធិបតេយ្យ​​បាន​ចាញ់​​ការ​បោះឆ្នោត​​ថ្នាក់​ជាតិ​ទាំង​២​លើក​​ ហើយ​តំណែង​​​​​​ប្រធានាធិបតី​​ត្រូវ​បាន​របូត​​ទៅ​លើ​បេក្ខភាព​មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​មាន​ដូចជា លោក Dwight D. Eisenhower ប្រធានាធិបតី​អាមេរិក​ទី​៣៤ និង​លោក Richard Nixon ប្រធានាធិបតី​អាមេរិក​ទី​៣៧៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣០ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣១ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម