ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ ធ្វើត្រាប់តាមសមរភូមិជាក់ស្តែងជាមួយចិន
តៃវ៉ាន់បានចាប់ផ្តើមធ្វើសមយុទ្ធ Han Kuang ប្រចាំឆ្នាំនេះដែលមានបំណងធ្វើឱ្យដូចការប្រយុទ្ធជាក់ស្តែងដោយគ្មានការណែនាំ នឹងការឆ្លើយតបទៅនឹងការវាយលុករបស់ចិនមែនទែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ២២ ខែ កក្កដានេះ។
សមយុទ្ធរបស់តៃវ៉ាន់នៅឆ្នាំនេះ បានលុបចោលសកម្មភាពដែលមានការត្រៀមទុកជាមុនជាច្រើន ជំនួសមកវិញដោយការធ្វើសមយុទ្ធពេលយប់កាន់តែខ្លាំង និងការអនុវត្តរបៀបប្រតិបត្តិការជាមួយនឹងការបញ្ជាជាក់ស្ដែង។ ការចាប់ផ្តើមធ្វើសមយុទ្ធនេះដំបូងគឺនៅភាគខាងជើងនៃទីក្រុង Taoyuan ក្រៅទីក្រុងតៃប៉ិ និង អាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់តៃវ៉ាន់ ដូចជាការហាត់សមប្រមូលផ្តុំគ្នាដើម្បីទទួលទំនិញដូចក្នុងពេលមានសង្រ្គាមមែនទែន ដោយមានរថយន្តស៊ីវិលចូលដឹកសម្ភារៈផ្គត់ផ្គង់។
នៅថ្ងៃបន្ទាប់ទៀត យោធានឹងអនុវត្តសមយុទ្ធការពារកំពង់ផែក្រុងតៃប៉ិ ហើយនៅនៅថ្ងៃព្រហស្បតិ៍ អាកាសយានដ្ឋាន Taoyuan នឹងបិទរយៈពេលមួយម៉ោងនៅពេលព្រឹកដើម្បីការធ្វើសមយុទ្ធនេះ។ ទោះបីជាព្យុះទីហ្វុងត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលលើកោះតៃវ៉ាន់ ដែលមានន័យថាសមយុទ្ធអាចត្រូវបានពន្យារពេលនៅថ្ងៃនោះក៏ដោយ។ ចំណែកសមយុទ្ធបាញ់គ្រាប់ពិតនឹងធ្វើឡើងតែនៅលើកោះដាច់ស្រយាលរបស់តៃវ៉ាន់ រួមទាំង Kinmen និង Matsu ដែលស្ថិតនៅជាប់នឹងឆ្នេរសមុទ្រចិន ហើយជាកន្លែងមានការប៉ះទង្គិចគ្នាយ៉ាងក្ដៅគគុកជាមួយចិនផងដែរ។
សមយុទ្ធរយៈពេល៥ថ្ងៃដោយភ្ជាប់ជាមួយសមយុទ្ធការពារស៊ីវិល Wan’an ដោយផ្លូវនៅក្នុងទីក្រុងធំៗនឹងត្រូវបានជម្លៀសរយៈពេលកន្លះម៉ោងក្នុងការធ្វើត្រាប់ឲ្យដូចអំឡុងពេលមានការវាយប្រហារដោយមីស៊ីលរបស់ចិន ដោយមានការជូនដំណឹងមុនការប្រយុទ្ធនឹងបន្លឺជាសញ្ញានៅលើទូរស័ព្ទដៃ។ សេណារីយ៉ូនៃសមយុទ្ធនៅសប្តាហ៍នេះ បូករួមនឹងការបង្កើតការបញ្ជាបន្ទាន់ បន្ទាប់ពីមជ្ឈមណ្ឌលដែលមានស្រាប់ត្រូវបានបំផ្លាញ និងបំបែកកងកម្លាំងចិនដែលព្យាយាមចុះចតនៅលើឆ្នេរសមុទ្រភាគខាងលិចរបស់តៃវ៉ាន់។
ប្រទេសចិនដែលបានចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន បាននិងកំពុងធ្វើសមយុទ្ធជាទៀងទាត់ជុំវិញកោះនេះអស់រយៈពេល៤ឆ្នាំ ដើម្បីដាក់សម្ពាធឱ្យទីក្រុងតៃប៉ិទទួលយកការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីតៃវ៉ាន់ក៏ដោយ។ ក្នុងនោះប្រទេសចិនបានធ្វើសមយុទ្ធរយៈពេលពីរថ្ងៃជុំវិញកោះនេះភ្លាមៗ បន្ទាប់ពីប្រធានាធិបតីលោក Lai Ching-te ចូលកាន់តំណែងកាលពីខែឧសភា ជាការដាក់ទណ្ឌកម្មចំពោះសុន្ទរកថាឡើងកាន់ដំណែងដំបូងរបស់លោកLai។
លើសពីនេះចិនក៏បាននិងកំពុងប្រើប្រាស់យុទ្ធសាស្រ្តសង្រ្គាមតំបន់ពណ៌ប្រផេះប្រឆាំងនឹងកោះតៃវ៉ាន់ ដោយប្រើប្រាស់យុទ្ធសាស្ត្រមិនទៀងទាត់ ដើម្បីវាយលុកសត្រូវ ដោយមិនធ្វើការប្រយុទ្ធបើកចំហនោះទេ។ នេះរួមបញ្ចូលទាំងបេសកកម្មទ័ពអាកាសស្ទើរតែរាល់ថ្ងៃក្បែរកោះតៃវ៉ាន់ ខណៈចិនមិនដែលបោះបង់ការប្រើកម្លាំងដើម្បីដណ្ដើមតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ បើទោះបីជាលោក Lai ថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន និងបានផ្តល់ការចរចាម្តងហើយម្តងទៀត ប៉ុន្តែចិននៅតែបដិសេធ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់