Connect with us

ព័ត៌មានអន្ដរជាតិ

បៃដិនដកខ្លួន មាន​ន័យថា លោក​ ​ត្រាំ​ ​ជួប​គ្រោះ​ធំក្នុងដំណើរ​ទៅ​​អង្គុយ​​កៅអីសេតវិមាន​​​​ជាថ្មី​​

បានផុស

នៅ

អតី​តប្រធានា​ធិបតី​​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ ដែល​​គ្រាមួយ​ហាក់​មាន​​តម្រុយ​ខ្លះ​ក្នុងការ​ឈ្នះឆ្នោត​​​​​ក្នុងខែ​វិច្ឆិកា​ខាង​មុខ​នេះ ដរាបណាគូ​ប្រជែងដែល​​ធ្លាក់​ប្រជាប្រិយ​​របស់លោក គឺលោក ចូ បៃដិន​ នៅបន្ត។

ប៉ុន្តែ​ផ្លូវ​​ទៅ​កាន់​កៅ​អីសេតវិមាន​​ជាថ្មី​នៅ​​​ដើម​ខែ​មករា​ឆ្នាំ​២០២៥ ទំនង​ជា​មិន​ងាយស្រួល​​ឡើយ ក្រោ​យ​ប្រធានា​ធិបតី​កំពុង​កាន់​អំណាច​ លោក ​ចូ បៃ​ដិន ប្រកាស​បោះបង់​​ការ​ប្រឡូក​​​​សម្រាប់​អាណត្តិទី២​របស់លោក​កាល​ពីថ្ងៃទី​២១​ខែ​កក្កដា​នេះ ដើម្បី​បើក​ផ្លូវ​ឱ្យសមាជ​​គណបក្ស​ប្រជាធិបតេយ្យ​ដែល​គ្រោង​រៀបចំ​នៅ​សប្តាហ៍​ទី៣​ខែ​ក្រោយ​​ ជ្រើស​រើស​បេក្ខភាព​​ថ្មី​ជំនួស​រូប​លោក។

លោក ដូណាល់ ត្រាំ និង​បេក្ខជន​អនុប្រធានាធិបតី​​ JD Vance ក្នុង​ពិធីសមាជ​​គណបក្ស​​សាធារណរដ្ឋ​។ GOP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដូណាល់ ត្រាំ ដែល​ឡើង​កូដ​ខ្លាំង​ក្រោយ​ការ​ជជែក​ដេញ​ដោល​ជា​សាធារណៈ​លើក​ដំបូង​សម្រាប់​បេក្ខភាព​ប្រធានាធិបតី​​កាល​ពីខែ​​មិថុនា​​តទល់​​ជាមួយ​​ប្រធានា​ធិបតី​កំពុង​កាន់​អំណាច​ លោក ​ចូ បៃ​ដិន ហាក់​មាន​មោទនភាព​ខ្លាំង​​ក្រោយ​​​ទទួលបាន​​​ប្រជាប្រិយភាព និងនិយាយ​រិះគន់​លោក​ ចូ បៃ​ដិន មិនសំចៃមាត់​​ក្នុង​​សមាជ​របស់​គណបក្សសាធារណរដ្ឋ​ដែល​ទើប​បញ្ចប់​ទៅកាល​ពីសប្តាហ៍​មុន​នេះ​។

​ក្រោយ​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​តំណាង​​​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា លោក ដូណាល់ ត្រាំ បាន​ថ្លែងសារ​នយោបាយ​​ជាង​១ម៉ោង​​ទៅកាន់​​អង្គសមាជ​ដែល​មានសមាជិក​បក្ស​ជាង​២០០០​នាក់​ចូលរួម។

ក្នុងសារ​នយោបាយ​​របស់​លោកដែលរៀបរាប់​តាំង​ពី​ជីវិត​មាន​សំណាង​ដែល​អាច​រស់​រាន​បាន​ឡើង​ទៅកាន់​វេទិកា​និយាយ ក្រោយ​ប៉ុន្មានថ្ងៃ​ពី​ការ​បាញ់ប្រហារ​ប៉ុង​ធ្វើឃាត​។ លោក បាន​រំឭកឡើង​វិញ​នូវ​វិបត្តិ​បទល្មើស​កើត​ឡើង​នៅសហរដ្ឋ​អាមេរិក​កើន​​កើន​ឡើង​ខ្ពស់ បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ដុនដាប បញ្ហា​ជនអន្តោប្រវេសន៍ សង្គ្រាម​សកល​លោក ការ​ដកទាហាន​ចេញពីអាហ្វហ្គានីស្ថាន​ដែល​បណ្តាល​ឱ្យ​ទាហាន​អាមេរិក​បាត់បង់​ជីវិត ការ​កើន​ឡើង​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ ការ​កើន​ឡើង​ឥទ្ធិពល​របស់​ប្រទេស​ចិន និង​រឿង​រ៉ាវ​ផ្ទាល់ខ្លួន​ជា​ច្រើន​ទៀត។​

ការ​ជជែក​ដេញដោល​កំពូល​មួយកាល​ពីខែ​មិថុនា​រៀបចំ​ដោយ CNN ហើយ លោក​ត្រាំទទួលបាន​ប្រជាប្រិយភាពខ្លាំង​។ AP

លោក ដូណាល់ ត្រាំ មាន​ចេតនា​​ទម្លាក់​កំហុស​ឲ្យ​អ្នកស្តាប់​ជឿ​ថា ការ​ដឹកនាំ​របស់​លោក ចូ បៃដិន គឺ​អាក្រក់ និង​ងាក​ទៅ​គាំទ្រ​លោកសម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​កាន់តែ​ខិត​ជិត​មកដល់​ក្នុង​រង្វង់​ប្រហែល​៣ខែ​ទៀត​ប៉ុណ្ណោះ​។​

ពេលរដ្ឋ​អាមេរិក​ហាក់​​​មើល​ឃើញ​ថា លោក​ ដូណាល់​ ត្រាំ​​ ជាជម្រើស​ប្រសើរ​ជាង​លោក​ ចូ បៃដិន​ នៅក្នុងដំណាក់​កាល​នេះ ដោយសារ​លោក​ ចូ បៃដិន មាន​វ័យ​កាន់តែ​ច្រើន​​គឺ​៨១ឆ្នាំ និង​មាន​ការ​ភ័ន្តច្រឡំ​​ក្នុងការ​និយាយជាញឹកញាប់។ កត្តានេះ​បាន​ធ្វើ​ឱ្យ​​លោក ដូ​ ណាល់​ត្រាំ​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​​និង​យល់​ថាការប្រជែង​កៅអីប្រធានាធិបតី​នាខែ​វិច្ឆិកា​ខាងមុខ​នឹង​ងាយស្រួល​​សម្រាប់​គណបក្ស​សាធារណ​រដ្ឋ​របស់លោក។​

ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បាន​ផ្លាស់ប្តូរ​ទាំង​ស្រុង​នៅ​ថ្ងៃ​អាទិត្យ​ទី​២១ខែកក្កដា ​ពេល​ដែល​ លោក ចូ បៃដិន បាន​ប្រកាសដ៏​គួរ​ឱ្យ​ភា្ញក់ផ្អើល​និង​នឹក​ស្មានមិនដល់​មួយ​ អំពី​ការ​​​ដក​បេក្ខភាព​របស់​លោក​ពី​​​ការ​ប្រកួតប្រជែង​​ជាមួយ​​គូប្រជែង​ចាស់ គឺ លោក ដូណាល់ ត្រាំ។​

ថ្វី​បើ​ លោក​ ចូ បៃដិន ​​បាន​ប្រកាស​គាំទ្រ​អនុប្រធានាធិបតី​ កាម៉ាឡា ហារីស សម្រាប់​បេក្ខភាព​ប្រធានាធិបតី ក៏គណបក្ស​សាធារណ​រដ្ឋ​​មាន​ពេលវេលា​ច្រើន​ទៀត​​​ក្នុងការ​ជ្រើសរើ​ស​បេក្ខជន​ថ្មី​ដែល​នឹង​ត្រូវ​បង្ហាញ​ជាផ្លូវការ​​​នៅ​ក្នុងសមាជ​​ថ្នាក់​ជាតិ​គណបក្ស​នៅ​ថ្ងៃទី​១៩ដល់​ថ្ងៃ​២២​ខែសីហា​​​ ដោយ​មាន​សមាជិក​៤៧០០នាក់​ចូលរួម។

ភាពល្អូកល្អើន​របស់​លោក ចូ បៃដិន និង អនុប្រធានាធិបតី កាម៉ាឡា ហារីស​ ក្នុង​ពេលកន្លងមក។ Kamala Harris

គិតត្រឹម​ពេលនេះ​ លោកស្រី កាម៉ាឡា ហារីស នៅតែ​ជា​​បេក្ខ​នារី​ប្រធានាធិបតី​ដី​មានសក្តានុពលដែល​លោក​ត្រាំ អាច​ពិបាក​យក​ឈ្នះ ដោយសារ​តែ​ប្រវត្តិ​ខ្លាំង​របស់​ស្រ្តី​ម្នាក់​នេះ​​ក្នុងការ​តស៊ូ​មតិ និង​ប្រជាប្រិយភាព​របស់​លោកស្រី​​ក្នុងការ​ជជែក​ដេញ​ដោល រួម​ទាំង​ការ​ជជែក​ដេញ​ដោល​​ជាមួយ​លោក​ ចូ បៃដិន ក្នុង​ពេល​កន្លងមក​​​​។

ក្រោយ​ការ​ប្រកាស​របស់​លោក ចូ បៃដិន កំសួល​នៃការ​គាំទ្រ​​​ លោកស្រី កាម៉ាឡា ហារីស បានហក់​ឡើង​ជាខ្លាំង សូម្បីតារាចម្រៀងល្បីៗ កីឡាករ​ និង​អង្គការ​សង្គមស៊ីវិលក៏បាន​ចេញ​មុខ​ជាបន្តបន្ទាប់។​

ប៉ុន្តែ​តាម​ការចុះ​ផ្សាយ​​​របស់ ញូវយ៉កប៉ុស្តិ៍ ឥស្សរជន​​របស់​គណបក្ស​ប្រជាធិបតេយ្យ មាន​លោក បារ៉ាក់ អូបាម៉ា​​ ជាដើម​​មិន​ទាន់​អនុម័ត​ទទួល​យក​លោក​ស្រី កាម៉ាឡា ហារីស ជា​បេក្ខនារី​នោះទេ​ ដោយ​អះអាង​ពី​​ការ​ជ្រើស​​រើស​បេក្ខជន​​ដ៏​មានសក្តានុពល​បំផុត។

យ៉ាងណា​ក៏ដោយ គេ​នៅ​តែ​​រង់ចាំ​អ៊ុតមើល​បេក្ខជន​ផ្លូវការ​រហូត​ដល់​ការ​តែងតាំង​និង​ការ​ទទួល​យកការ​តែងតាំង​​ពី​សមាជ​របស់​គណបក្ស​ប្រជាធិបតេយ្យ​​នៅ​ខែ​សីហា​ក្រោយនេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម