ព័ត៌មានអន្ដរជាតិ
តើ អ៊ុយក្រែន ប្រតិកម្មយ៉ាងណា ចំពោះការដកបេក្ខភាពរបស់លោក បៃដិន?
ដំណឹងនៃការដកខ្លួនរបស់លោក ចូ បៃដិន លែងឈរឈ្មោះជាបេក្ខជនបោះឆ្នោតប្រធានាធិបតីអាមេរិក បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ៊ុយក្រែន ដែលកំពុងពឹងផ្អែកសឹងតែទាំងស្រុងលើជំនួយរបស់ទីក្រុងវ៉ាស៊ីន ក្នុងសង្គ្រាមជាមួយរុស្ស៊ី ក៏ប្រតិកម្មចំពោះរឿងនេះដែរ។

ប្រមុខដឹកនាំទីក្រុងកៀវ លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបង្ហាញការគោរពចំពោះសេចក្តីសម្រេចរបស់លោក ចូ បៃដិន ហើយដឹងគុណ សម្រាប់ការគាំទ្រឥតងាករេរបស់គាត់ ដើម្បីសេរីភាពរបស់អ៊ុយក្រែន។
លោក ហ្សេលេនស្គី បង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០២៤ថា “យើងនឹងមិនភ្លេចគុណ ចំពោះការដឹកនាំរបស់លោកប្រធានាធិបតី បៃដិន ទេ។ គាត់បានគាំទ្រប្រទេសរបស់យើង អំឡុងពេលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយគាត់បានជួយយើង រារាំងលោកពូទីន មិនឲ្យកាន់កាប់ប្រទេសរបស់យើង និងបន្តគាំទ្រយើងពេញមួយសង្រ្គាមដ៏អាក្រក់នេះ។ ការសម្រេចចិត្តរបស់លោក បៃដិន នឹងត្រូវបានចងចាំថា ជាសកម្មភាពដ៏ក្លាហាន ដែលធ្វើឡើងដើម្បីឆ្លើយតបទៅនឹងពេលវេលាដ៏សែនលំបាក”។

ជាចុងក្រោយ មន្ត្រីអ៊ុយក្រែន រួមទាំងលោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា ទីក្រុងកៀវ នឹងបន្តកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាព ជាមួយរដ្ឋបាលរបស់សហរដ្ឋអាមេរិក ទោះគណបក្សណាជាប់ឆ្នោតក៏ដោយ។
សូមបញ្ជាក់ថា ក្រោមការគ្រប់គ្រងរបស់លោក បៃដិន, អាមេរិក បានផ្តល់ជំនួយយោធា ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ មិនត្រឹមប៉ុណ្ណឹង លោក បៃដិន គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់ និងដើរតួជំនួសមុខឲ្យអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី ហើយថែមទាំងកៀងគរមេដឹកនាំពិភពលោក ឲ្យចូលដៃចូលជើងជាមួយគ្នាផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តារាៗ និងស្រ្តីស្បែកខ្មៅអាមេរិក ចេញគាំទ្រលោកស្រី ហារីស ភ្លូកទឹកភ្លូកដី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ