Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះព្រះភិរុណ បង្កការបំផ្លិចបំផ្លាញនៅភាគខាងជើង ប្រទេសវៀតណាម

បានផុស

នៅ

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី២៣ ខែកក្កដា ឆ្នាំ២០២៤, ព្យុះព្រះពិរុណ កំពុងវាយប្រហារខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម ដោយបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី ព្រមទាំងបង្កការបំផ្លិចបំផ្លាញ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះនេះវាយប្រហារនៅ Quang Ninh នាវេលាម៉ោង ៦:៣០នាទីព្រឹក ហើយសូម្បីទីក្រុង ហាណូយ ព្រមទាំងខេត្តជិតនោះដូចជា Thai Binh និង Nam Dinh ក៏រងគ្រោះដោយភ្លៀងធ្លាក់យ៉ាងគំហុកផងដែរ។

ឥទ្ធិពលព្យុះនេះ បានបង្កជាទឹកជំនន់តាមដងផ្លូវ ព្រមទាំងបោកបំបាក់ដើមឈើទៀតផង ជាហេតុបណ្តាលឲ្យមានការកកស្ទះចរាចរណ៍នៅតាមផ្លូវមួយចំនួន។

(រូបថត៖ VN Express)

ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលឧតុនិយមវៀតណាមបានឲ្យដឹងថា ព្យុះ ព្រះភិរុណ បានបណ្តាលឲ្យមានខ្យល់ខ្លាំងចន្លោះពី៨៩ទៅ១០២គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើកោះ Bach Long Vi ក្នុងឈូងសមុទ្រតុងកឹងហើយដោយសារឥទ្ធិពលរបស់វា ទីក្រុង Hai Phong និង Quang Ninh ដែលមានឆ្នេរនិងកោះល្បីៗ បានសម្រេចចិត្ត ផ្អាកសេវាកម្មកប៉ាល់ទេសចរណ៍សិន ដោយសារស្ថានភាពមិនសូវស្រួល។

មិនត្រឹមប៉ុណ្ណឹង អាជ្ញាធរក្រុង Hai Phong ក៏ប្រកាសបិទសាលារៀន និងអាជីវកម្មមួយចំនួនផងដែរ ដើម្បីបង្ការកុំឲ្យគ្រោះថ្នាក់ណាមួយកើតឡើង។

(រូបថត៖ VN Express)

ទោះបីជាយ៉ាងណាក៏ដោយ គិតមកត្រឹមពេលនេះ មិនទាន់មានរបាយការណ៍អំពីជនរងគ្រោះណាម្នាក់នោះទេ។

សូមបញ្ជាក់ថា ព្រះភិរុណ គឺ​ជា​ព្យុះ​ធំ​ទី​ពីរ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ព្យុះ​ទី​មួយ ដែលបក់បោក​កាល​ពី​ខែ​ឧសភា ហើយទីភ្នាក់ងារឧតុនិយមវៀតណាម បានចេញការព្រមានថា ឆ្នាំនេះ នឹងមានព្យុះពី១១ទៅ១៣ កកើតក្នុងសមុទ្រចិនខាងត្បូង ខណៈក្នុងនោះ នឹងមានចន្លោះពី ៥ទៅ ៧ ដែលអាចវាយប្រហារដីគោកវៀតណាម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឥទ្ធិពលព្យុះព្រះពិរុណ និងព្យុះហ្សាម នឹងធ្វើឲ្យកម្ពុជាបន្តមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤កក្កដា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២៥ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៤ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម