Connect with us

ព័ត៌មានអន្ដរជាតិ

មួយប៉ប្រិចភ្នែក ហារីស បូមលុយហូរដូចទឹក ចូលបក្សប្រជាធិបតេយ្យ បង្កើតប្រវត្តិសាស្រ្តអាមេរិក

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២៣ ខែកក្កដា ឆ្នាំ២០២៤ គ្រាន់តែលោក ចូ បៃដិន ​សម្រេចចិត្តដកបេក្ខភាពលែងឈរឈ្មោះបោះឆ្នោតភ្លាម ស្រាប់តែគណបក្សប្រជាធិបតេយ្យទទួលបានលុយបរិច្ចាគ ហូរចូលដូចទឹក ពោលគឺមួយថ្ងៃ លោកស្រី កាម៉ាឡា ហារីស រៃអង្គាសបានប្រាក់ ៨១លានដុល្លារ ដែលមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្តបោះឆ្នោតរបស់អាមេរិក។

Harris rakes in record $81 million for campaign war chest after Biden steps  aside | The Times of Israel
លោកស្រី កាម៉ាឡា ហារីស (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ជំនួយដែលដំបូងឡើយដកមូលនិធិចេញ ព្រោះតែមើលឃើញផ្លូវទៅមុខមិនស្រួល បើលោក បៃដិន បន្តឈរឈ្មោះនោះ ស្រាប់តែឥឡូវនេះ ពួកគេបានងាកមកគាំទ្របក្សប្រជាធិបតេយ្យ​សាជាថ្មី។

គណបក្សប្រជាធិបតេយ្យ រៃអង្គាសបានប្រាក់ជាង២៧,៥លានដុល្លារ ក្នុងរយៈពេល៥ម៉ោងដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី ហារីស ហើយចំនួន​ទឹកប្រាក់​​បានហក់ឡើងសឹងតែទ្វេដងគិតត្រឹមពេលល្ងាចថ្ងៃដដែលនោះ។ ចុងក្រោយ បើគិតគ្រប់២៤ម៉ោង ផលបូកនេះបានបំបែកកំណត់ត្រាមិន​ធ្លាប់​មាន​នៃ​ប្រវត្តិសាស្រ្ត​រៃអង្គាសប្រាក់សម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី​​នៅសហរដ្ឋ​អាមេរិក​។

លោកស្រី កាម៉ាឡា ហារីស (រូបថត៖ AP)

យោងតាមកាសែត New York Times ប្រាក់បរិច្ចាគហូរចូលដូចទឹកបាក់​ទំនប់​ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺជាចំនួនដ៏ធំបំផុតសម្រាប់ការបរិច្ចាគតាមអ៊ីនធើណិតត្រឹមតែមួយថ្ងៃ សម្រាប់គណបក្សប្រជាធិបតេយ្យ បើគិតចាប់តាំងពីឆ្នាំ២០២០មក ដែលពេលនោះមូលនិធិ ActBlue រៃអង្គាសប្រាក់បាន ៧៣,៥លានដុល្លារ ក្រោយការស្លាប់ចៅក្រមតុលាការកំពូល Ruth Bader Ginsberg។

មូលនិធិថ្មីនេះ ត្រូវបានគេមើលឃើញថា ជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់គណបក្សប្រជាធិបតេយ្យ បន្ទាប់ពីមានការបាត់បង់ជំនឿចិត្តចំពោះលោក បៃដិន ដែលធ្វើមិនបាន​ល្អ ក្នុងការជជែកដេញដោលប្រធានាធិបតីកាលពីខែមិថុនា ជាមួយលោក ដូណាល់ ត្រាំ។

លោកស្រី កាម៉ាឡា ហារីស (រូបថត៖ AP)

សូមបញ្ជាក់ថា បេក្ខភាពរបស់លោកស្រី កាម៉ាឡា ហារីស កំពុងទទួលបានសន្ទុះនៃការគាំទ្រភ្លូកទឹកភ្លូកដីពីសមាជិកបក្សប្រជាធិបតេយ្យ ហើយមិនត្រឹមប៉ុណ្ណឹង តារាល្បីៗរបស់អាមេរិក និងស្រ្តីស្បែកខ្មៅរាប់ម៉ឺននាក់ ក៏ចេញមកគាំទ្រផងដែរ។

កាម៉ាឡា ហារីស គឺជាស្ត្រីជនជាតិស្បែកខ្មៅ ឬអ្នកមានដើមកំណើតអាស៊ីខាងត្បូង ដំបូងគេ ដែលឡើងឋានៈជាអនុប្រធានាធិបតីអាមេរិក ហើយប្រសិនបើលោកស្រី ក្លាយជាបេក្ខនារី​​ដែល​នឹង​​ត្រូវ​តែងតាំងខាងគណបក្សប្រជាធិបតេយ្យ រួចឈានទៅដល់ការផ្តួលលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកាមែននោះ ហារីស នឹងក្លាយជាស្ត្រីទីមួយដែលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តារាៗ និងស្រ្តីស្បែកខ្មៅអាមេរិក ចេញគាំទ្រលោកស្រី ហារីស ភ្លូកទឹកភ្លូកដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សេដ្ឋកិច្ច២៤ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

Sokha Hotels

ព័ត៌មានពេញនិយម