Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៦នាក់​ស្លាប់​និង​៦​នាក់របួស​​​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅមណ្ឌលថែទាំ​មនុស្ស​ចាស់​នៅ​ក្រូអាស៊ី

បានផុស

នៅ

ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស៦នាក់ រួមទាំងម្តាយខ្លួនឯងផង និង​បណ្តាល​ឲ្យ​មនុស្ស​៦​ទៀត​របួស​ធ្ងន់​និង​ស្រាល​នៅ​ក្នុង​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​​​ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញ​តំបន់​ប្រជុំ​ជន​ដារុវ៉ា​ (Daruvar) ស្ថិតនៅ​​ភាគ​ឦសាន្ត​នៃប្រទេសក្រូអាស៊ី​នៅតំបន់​បាល់​កង់​នៃ​ទ្វីប​អឹរ៉ុប​។ យោង​តាមការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ជាច្រើន​​នៅ​បច្ចិម​ប្រទេស​។​

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​​ AP បាន​ដក​ស្រង់​សម្តី​មន្រ្តីប៉ូលិស​ដែល​និយាយ​ថា​ មនុស្សប្រាំនាក់បានបាត់​បង់​ជីវិត​ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈមនុស្សម្នាក់ទៀតបាន​​ស្លាប់​នៅក្នុងមន្ទីរពេទ្យ។ ​ជន​រងគ្រោះ​​ភាគច្រើនមានអាយុចន្លោះពី ៨០​ដល់​​៩០ ឆ្នាំ។ លើសពីនេះក៏មាន​មនុស្ស​៦​នាក់​ផ្សេង​ទៀត​រងរបួស​​ដោយ​៤​នាក់​ក្នុង​ចំណោម​នោះ​មានរបួសធ្ងន់ធ្ងរ។

បន្ទាប់ពីការបាញ់ប្រហារភ្លាមៗ ជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែប៉ូលិសបានចាប់ខ្លួន​ជនបង្ក​​​​​នៅក្នុងហាងកាហ្វេមួយក្នុង​ក្រុង​ភាគឦសាន្ត​ Daruvar។ បើយោងតាមទូរទស្សន៍N1 ក្នុងតំបន់​ក្នុង​តំបន់​នោះ​ បានរាយការណ៍ថា ជនសង្ស័យកើតនៅឆ្នាំ១៩៧៣ និងជាអតីតប៉ូលិសដែលបានចូលបម្រើការក្នុងសង្គ្រាមឆ្នាំ ១៩៩១-៩៥ នៅប្រទេសក្រូអាស៊ី ហើយត្រូវបានតែងតាំងជាអតីតយុទ្ធជនសង្គ្រាម។

(រូបភាព៖ AP)

ប៉ូលិសបន្ថែមថា ម្តាយ​របស់​ជន​សង្ស័យ​បាន​មក​រស់​នៅមណ្ឌលថែទាំ​មនុស្ស​ចាស់​នេះ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ។ចំណែកអ្នកស្រុកដែលធ្លាប់ស្គាល់ជនសង្ស័យពីសម័យសង្រ្គាមបានឲ្យដឹងថា ជនសង្ស័យជាមនុស្សឆេវឆាវ ផឹកគ្រឿងស្រវឹង និងកន្លងធ្លាប់បានបង្កឧបទ្ទវហេតុជាច្រើនមកហើយ។

មកទល់ពេលនេះប៉ូលិសកំពុងស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៃការបាញ់ប្រហានេះ។ យ៉ាងណាមិញ មន្ត្រីប៉ូលិសថា ជនសង្ស័យបានប្រើកាំភ្លើងដែលមិនបានចុះបញ្ជីត្រឹមត្រូវនោះទេ។

តាមសេចក្តី​រាយការណ៍ សព្វាវុធជាច្រើនត្រូវ​បាន​រក្សាទុក​ជាលក្ខណៈឯកជន​នៅ​ក្នុងផ្ទះ​ក្នុងប្រទេសនេះ បន្ទាប់ពីការសង្គ្រាម​​បង្ហូរឈាម​ជាមួយ​ប្រទេសយូហ្គោស្លាវីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយការកាន់កាប់កាំភ្លើងឯកជនគឺស្របច្បាប់ក្នុងប្រទេសនេះ។

ជាមួយគ្នានេះ ប្រធានាធិបតី​ក្រូអាស៊ី លោក Zoran Milanovic បាននិយាយថា លោក​មាន​ការ​តក់ស្លុត​ចំពោះ «ឧក្រិដ្ឋកម្ម​ដ៏ព្រៃផ្សៃនិង​មិន​ធ្លាប់​មាន​ពី​មុន​មក»នេះជាខ្លាំង។ លោកក៏បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចទាំងអស់ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីទប់ស្កាត់អំពើហឹង្សាក្នុងសង្គម រួមទាំងការគ្រប់គ្រងឱ្យកាន់តែម៉ត់ចត់លើសិទ្ធិកាន់​កាប់​កាំភ្លើង៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ១០ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ១១ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម២១ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍២០ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៨ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម