Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា​ប្រគល់​អំណាច​ឲ្យ​លោក Min Aung Hlaing ​ដើម្បីសម្រាក​ព្យាបាល​ជំងឺ​

បានផុស

នៅ

ប្រធានាធិបតីស្តីទី​ក្នុង​របប​យោធា​​របស់​ប្រទេស​មីយ៉ាន់ម៉ា លោក Myint Swe បានឈប់សម្រាកព្យាបាលជំងឺ​​ និងបានផ្ទេរភារកិច្ចរបស់ខ្លួនទៅឱ្យមេទ័ព លោក Min Aung Hlaing ដែលកំពុងកាន់អំណាច។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី ២៣ ខែ កក្កដា​នេះ។​

លោក Myint Swe ( រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសប្រគល់​ភារកិច្ច​​កំពូល​នេះបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ​របស់​រប​ប​សឹក​មីយ៉ាន់ម៉ា MRTV ដែលមានខ្លឹមសារថា លោក Min Aung Hlaing បានទទួលលិខិតផ្លូវការមួយពីការិយាល័យប្រធានាធិបតីស្តីទីកាលពីថ្ងៃចន្ទ។លិខិតនេះបានអនុញ្ញាតឱ្យលោក​បំពេញភារកិច្ច​ជា​​ប្រធានាធិបតីស្តីទីដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ ខណៈពេលដែលលោក Myint Swe កំពុងសម្រាកព្យាបាលជំងឺ​។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រធានាធិបតី​ Myint Swe អាយុ ៧៣ឆ្នាំបានកើតជំងឺ​ប្រព័ន្ធប្រសាទនិងកង្វះអាហារូបត្ថម្ភ។ ទោះបី​ លោកបានទទួលការព្យាបាលតាំងពីដើមឆ្នាំនេះក៏ដោយ ក៏លោកនៅតែមិនអាចអនុវត្តសកម្មភាពប្រចាំថ្ងៃធម្មតាបាននោះទេ រួមទាំងការបរិភោគអាហារផងដែរ។

Min Aung Hlaing លោក ( រូបភាព៖ AP)

លោក Myint Swe គឺជាអនុប្រធានាធិបតីនៅក្រោមរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ហើយក្រោយមកត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីដោយរដ្ឋាភិបាលយោធា​ក្នុង​កាលៈទេសៈ​ដ៏ចម្រូងចម្រាស បន្ទាប់ពីរដ្ឋប្រហារ​ទម្លាក់​លោកស្រី​ស៊ូជីក្នុងខែកុម្ភៈឆ្នាំ ២០២១។ ទោះបីជាលោកគ្រាន់តែជាប្រធានាធិបតីមួយរូបក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបានពឹងផ្អែកលើលោកក្នុងការចុះហត្ថលេខាលើក្រឹត្យរបស់រដ្ឋាភិបាល និងផ្តល់នូវភាពស្របច្បាប់នៃការគ្រប់គ្រង ដែលកំពុងតែតស៊ូដើម្បីទប់ស្កាត់សង្គ្រាមស៊ីវិលដែលកំពុងរីករាលដាល និងក៏មានតួនាទីគ្រប់គ្រងសេដ្ឋកិច្ចដែល​មិនច្បាស់​លាស់​នេះ​​​​។

លោក Min Aung Hlaing បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាយោធាដែលកំពុងកាន់អំណាច ខណៈលោកបាន​ប្រកាស​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី​ប្រាំមួយ​ខែ​បន្ទាប់​ពី​ការ​ឡើង​កាន់​អំណាចក្រោយរដ្ឋប្រហារ​ទម្លាក់​ លោកស្រី អ៊ុងសាន ស៊ូជី។ ជាមួយគ្នានេះ រដ្ឋាភិបាលរបស់លោក បាន​ប្រកាស​ពន្យាពេល​បោះឆ្នោត​ម្តង​ហើយម្តងទៀត ហើយ​នៅ​លើ​កចុង​ក្រោយ ថា​ខ្លួន​នឹងរៀបចំការបោះឆ្នោតថ្មីនៅឆ្នាំ​២០២៥ ប៉ុន្តែអ្នករិះគន់និយាយថា ការបោះឆ្នោតនេះនឹងមិនប្រព្រឹត្តិទៅយុត្តិធម៌នោះទេ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៦ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣២ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម