ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីជប៉ុន ប្រកាសជ្រើសរើសមនុស្ស៨នាក់ ជិះយានអវកាស រួមដំណើរទៅភពព្រះចន្ទ
កាលពីថ្ងៃអង្គារ មហាសេដ្ឋីជនជាតិជប៉ុនលោក Yusaku Maezawa បានប្រកាសឲ្យសាធារណជន ដាក់ពាក្យសុំជិះយានអវកាស Starship របស់ក្រុមហ៊ុន SpaceX ក្នុងបេសកកម្មឯកជនរបស់គាត់ ធ្វើដំណើរជុំវិញភពព្រះចន្ទ។

ការប្រកាសនេះត្រូវបានគេមើលឃើញថា មានភាពទូលំទូលាយខុសកាលពី២ឆ្នាំមុន បន្ទាប់ពីលោកបានប្រកាសថា គាត់នឹងជិះយានជាមួយតែក្រុមសិល្បករប៉ុណ្ណោះ។ ដំណើរនេះ បច្ចុប្បន្នគ្រោងធ្វើឡើងនៅឆ្នាំ២០២៣ ប៉ុន្តែកាលបរិច្ឆេទនោះប្រហែលជាមានការប្រែប្រួល។
លោក Maezawa បាននិយាយនៅក្នុងវីដេអូមួយ ដែលបង្ហោះកាលពីរសៀលថ្ងៃអង្គារថា “ខ្ញុំចង់ឲ្យប្រជាជនមកពីគ្រប់មជ្ឈដ្ឋានចូលរួម។ វានឹងមានពី១០ទៅ១២នាក់ តែខ្ញុំនឹងអញ្ជើញមនុស្សតែ៨នាក់ប៉ុណ្ណោះឲ្យជិះយានអវកាសនេះ”។

នៅក្នុងវីដេអូ YouTube លោក Maezawa បាននិយាយថា ផែនការបានវិវត្តហើយ។ លោកបន្ថែមថា “ប្រហែលជាមនុស្សម្នាក់ៗកំពុងធ្វើអ្វីដែលច្នៃប្រឌិត ហើយអាចហៅថាជាសិល្បករបាន”។
លោកបន្ថែម “ឥឡូវនេះអ្នកណាដែលបំពេញតាមលក្ខខណ្ឌចំនួនពីរបាន នឹងអាចត្រូវបានជ្រើសរើសសម្រាប់ការជិះ។ មួយ អ្នកដែលអាចជួយមនុស្សផ្សេងទៀតនិងសង្គមកាន់តែច្រើនតាមមធ្យោបាយណាមួយ និងពីរ អ្នកដែលមានឆន្ទៈក្នុងការគាំទ្រសមាជិកនាវិកដទៃទៀត ដែលមានសេចក្តីប្រាថ្នាស្រដៀងគ្នា”។

ពេលវេលាកំណត់នៃការដាក់ពាក្យ សម្រាប់ដំណើរនេះ តម្រូវឲ្យមានការចុះឈ្មោះជាមុនក្នុងគេហទំព័ររបស់លោក Maezawa ត្រឹមថ្ងៃទី១៤ខែមីនា ខណៈការពិនិត្យពាក្យសុំលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី២១ខែមីនា។
កាលបរិច្ឆេទសម្រាប់ដំណាក់កាលបន្ទាប់មិនត្រូវបានគេបង្ហាញទេ ប៉ុន្តែការសម្ភាសន៍ចុងក្រោយតាមអនឡាញនិងការពិនិត្យសុខភាព នឹងធ្វើឡើងនៅចុងខែឧសភាឆ្នាំ២០២១នេះ។

លោក Maezawa ដែលជាស្ថាបនិកក្រុមហ៊ុនលក់រាយតាមអនឡាញធំជាងគេបំផុតរបស់ប្រទេសជប៉ុន គឺមានទឹកប្រាក់ប្រហែល២ពាន់លានដុល្លារ។ កាលពីឆ្នាំ២០១៨ លោកជាអ្នកដំណើរដែលបានចុះហត្ថលេខាដំបូងគេរបស់ Starship ក្នុងព្រឹត្តិការណ៍មួយជាមួយនាយកប្រតិបត្តិលោក Elon Musk នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX ក្នុងរដ្ឋ California។
ក្នុងព្រឹត្តិការណ៍នោះ លោក Maezawa បានប្រកាសអំពីគម្រោង Dear Moon របស់លោកដែលមានគោលបំណងនាំសិល្បករពី ៦ទៅ៨នាក់មកពីជុំវិញពិភពលោក ដើម្បីចូលរួមជាមួយលោកក្នុងបេសកកម្មហោះហើរទៅភពព្រះចន្ទ រយៈពេល៦ថ្ងៃក្នុងអំឡុងឆ្នាំ២០២៣៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Verge
ចុចអាន៖ អតីតកម្មករសំណង់ ផ្តួល Jack Ma ក្លាយជាអ្នកមានបំផុតរបស់ ចិន
ចុចអាន៖ ទោះកូវីដ តែចិន បង្កើតមហាសេដ្ឋីបានជាង២០០នាក់ កាលពីឆ្នាំមុន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ