Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ថា “អត់​ខ្វល់” បើ​ទោះ​លោក ត្រាំ ជាប់​ឆ្នោត​នៅ​អាមេរិក

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​កូរ៉េ​ខាង​ជើង KCNA នៅ​ថ្ងៃអង្គារ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង “មិនខ្វល់” នោះ​ទេ បើ​ទោះ​ជា​អ្នក​ណា​ក៏​ដោយ​ឈ្នះការបោះឆ្នោត​នៅ​សហរដ្ឋ​​អាមេរិកនា​ខែ​វិច្ឆិកា​ខាងមុខ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​​បន្ទាប់​ពី​អតីតប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​​ប្រកាស​ថា លោក​មានទំនាក់ទំនងជិតស្និទ្ធ​ល្អ​ជាមួយមេដឹកនាំ​​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន។

លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ អំឡុង​កិច្ច​ប្រជុំ​​កំពូល​រវាង​អាមេរិក-កូរ៉េ​ខាង​ជើង ឆ្នាំ​២០១៨ នៅ​សិង្ហបុរី (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

KCNA បាន​ចុះ​ផ្សាយ​ថា ទោះបីជារដ្ឋបាលណាមួយចូលកាន់តំណែងនៅសហរដ្ឋអាមេរិកក៏ដោយ ទំនាក់ទំនង​​នយោបាយដ៏​ច្របូកច្របល់រវាង​ប្រទេស​ទាំង​២ ក៏​មិន​អាច​ផ្លាស់ប្ដូរនោះ​ទេ ហើយ​កូរ៉េ​ខាង​ជើង​មិន​បាន​ខ្វល់​ខ្វាយ​​អំពី​រឿង​បោះឆ្នោត​នៅ​​អាមេរិក​​ឡើយ។

KCNA បាន​​រៀបរាប់​ថា នៅពេល​ដែល​លោក ត្រាំ កាន់​តំណែង​ជា​ប្រធានាធិបតី លោក​​បានព្យាយាមផ្សារ​ភ្ជាប់​ទំនាក់ទំនងពិសេស​ផ្ទាល់​ខ្លួន​​ជាមួយ​លោក គីម ជុងអ៊ុន ប៉ុន្តែ​​ទង្វើ​នេះ​​មិនបាននាំមកនូវការផ្លាស់ប្តូរជា​ផល​វិជ្ជមានណាមួយទេ។ KCNA បាន​សង្កត់ធ្ងន់ថា ទិសដៅគោលនយោបាយសាធារណៈ និង “អារម្មណ៍ផ្ទាល់ខ្លួន” គួរតែត្រូវបាន​បែងចែក​ឲ្យ​បាន​ច្បាស់លាស់។

គួរ​រំឮក​ថា ក្នុងអំឡុងសុន្ទរកថានៅឯសមាជបក្សសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន លោក ដូណាល់ ត្រាំ បានអះអាងថា លោកបានបញ្ឈប់កូរ៉េខាងជើងពីការបាញ់មីស៊ីល ហើយ​ថា លោក​នឹង​ធ្វើឲ្យ​ទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាងកាន់តែប្រសើរឡើង បើលោកវិលត្រឡប់ទៅកាន់សេតវិមានវិញ។ អតីត​ប្រធានាធិបតី​វ័យ​៧៨​ឆ្នាំ​​រូប​នេះ​ បាន​និយាយ​ថា​ “គាត់ (លោក គីម ជុងអ៊ុន) ក៏ចង់ឃើញខ្ញុំមកវិញដែរ។ ខ្ញុំគិតថាគាត់នឹកខ្ញុំ”។

សូមបញ្ជាក់ជាថ្មី ក្នុងឆ្នាំ២០១៩ លោក ត្រាំ បានក្លាយជាប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេរបស់អាមេរិក ដែលជាន់ដីកូរ៉េខាងជើង ពេលលោកជួបមេដឹកនាំ គីម ជុងអ៊ុន នៅតំបន់គ្មានយោធា ហើយអ្នកទាំងពីរ ក៏បានយល់ព្រមចាប់ផ្តើមការចរចាឡើងវិញ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែដែលអូសបន្លាយយូរពេលជាយូរមកហើយដែរ៕

ដោយ៖ ឈាង

ចុចអាន៖ លោក ត្រាំ៖ ខ្ញុំគិតថា គីម ជុងអ៊ុន នឹកខ្ញុំ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម