Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​ប្រកាស​​​ដាក់​ទណ្ឌកម្ម​ជនជាតិ​អ៊ីស្រាអែល​៥​នាក់​បង្កហិង្សា​​

បានផុស

នៅ

ប្រទេសជប៉ុនបានប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិជនជាតិអ៊ីស្រាអែលដែលរស់នៅលើទឹកដីប៉ាឡេស្ទីន៤នាក់ ជុំវិញអំពើហិង្សាប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ West Bank។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃទី២៣ខែកក្កដា​នេះ។​

(រូបភាព៖ Rosen School of Hebrew)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yoshimasa Hayashi នាយក​ខុទ្ទកាល័យ​គណៈរដ្ឋ​មន្ត្រី​ជប៉ុន បាននិយាយថា សកម្មភាពហិង្សាបង្កដោយជនជាតិអ៊ីស្រាអែលដែលតាំងលំនៅមួយចំនួននៅតំបន់ West Bank បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីខែតុលាឆ្នាំមុន។ លោកបានពន្យល់ថា ក្នុងស្ថានភាពនេះ ជប៉ុនបានពិចារណាលើជំហានដែលធ្វើឡើងដោយប្រទេសសហគមន៍អន្តរជាតិ រួមទាំង G7 ក្នុងការដាក់ទណ្ឌកម្មលើអ៊ីស្រាអែលលើបញ្ហាអំពើហិង្សានានាដែលកើនឡើងនាពេលថ្មីៗនេះ។

ប្រទេសជប៉ុនបានសម្រេចចិត្តដាក់ទណ្ឌកម្មជនជាតិអ៊ីស្រាអែលទាំង៤​នាក់ដែលពាក់ព័ន្ធនឹងអំពើហិង្សាដោយការបង្កកទ្រព្យសម្បត្តិ ដែលនឹងរារាំងសកម្មភាពទូទាត់ប្រាក់ទាំងស្រុងរបស់ជនជាតិអ៊ីស្រាអែលទាំង៤នាក់នេះ។

គួរបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា បានដាក់ទណ្ឌកម្មលើជនជាតិអ៊ីស្រាអែលដែលរស់នៅលើទឹកដីប៉ាឡេស្ទីនមួយចំនួន ជាការឆ្លើយតបទៅនឹងការកើនឡើងនៃអំពើហិង្សានៅតំបន់ West Bank ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារកាលពីថ្ងៃទី​៧ខែតុលាមក៕

លោក Yoshimasa Hayashi (រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម