ព័ត៌មានអន្ដរជាតិ
Tesla បង្ហាញផែនការផលិតមនុស្សយន្ត រួចដាក់ធ្វើការនៅក្នុងក្រុមហ៊ុន នៅឆ្នាំក្រោយ
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់កំពូលក្នុងឧស្សាហកម្មបច្ចេកវិទ្យានិងរថយន្តអគ្គិសនី បានប្រកាសថា ចាប់ពីឆ្នាំក្រោយទៅ ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមផលិតមនុស្សយន្តដែលមានរូបរាងដូចមនុស្សពិតៗ រួចដាក់ឲ្យធ្វើការជំនួសបុគ្គលិកមួយចំនួន។

ក្នុងការបង្ហោះលើបណ្តាញសង្គម X របស់ខ្លួន លោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអគ្គិសនី Tesla បានលើកឡើងថា ដំបូងមនុស្សយន្តដែលគេហៅ Optimus នឹងត្រូវប្រើប្រាស់ដោយក្រុមហ៊ុនជាមុនសិន រួចទើបចាប់ផ្តើមផលិតដើម្បីលក់ក្នុងឆ្នាំ២០២៦។
លោក Musk បញ្ជាក់ថា៖«Tesla នឹងផលិតមនុស្សយន្តដែលមានរូបរាងដូចមនុស្សពិតៗ មួយចំនួនតូចសិន ដើម្បីធ្វើការក្នុងក្រុមហ៊ុននៅឆ្នាំក្រោយ ហើយសង្ឃឹមថា នឹងផលិតឲ្យបានច្រើនសម្រាប់លក់ យកទៅធ្វើការជំនួសមនុស្សឲ្យក្រុមហ៊ុនផ្សេងៗ ក្នុងឆ្នាំ២០២៦»។
ការលើកឡើងនេះបានធ្វើឲ្យគេនឹកឃើញដល់ការលើកឡើងរបស់លោក Musk កាលពីពេលមុនដែលថា ក្រុមហ៊ុនមានគោលដៅផលិតមនុស្សយន្តជាទ្រង់ទ្រាយធំ ហើយមនុស្សយន្ត Optimus នឹងត្រូវបានបង្កើតឡើងឲ្យមានលក្ខណៈស្រដៀង និងធ្វើចលនាដូចមនុស្សពិតៗ។ មនុស្សយន្តនោះនឹងមានតម្លៃប្រហែល ២០ ០០០ដុល្លារក្នុងមួយគ្រឿង។

លោក Musk បានបង្ហាញផែនការអំពីមនុស្សយន្តនេះដំបូងនៅឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ AI Day ហើយមួយឆ្នាំក្រោយមក ក្រុមហ៊ុនបានបង្អួតមនុស្សយន្តមួយប្រភេទដោយឲ្យឈ្មោះ Bumblebee ជាមួយតម្លៃមិនស្មើនឹងរថយន្ត Tesla មួយគ្រឿងផង។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនឧស្សាហកម្មខ្នាតយក្សផ្សេងទៀត ដូចជា Honda និង Hyundai ក៏កំពុងខិតខំផលិតមនុស្សយន្តដើម្បីប្រើប្រាស់ក្នុងរោងចក្ររបស់ខ្លួន ជំនួសកម្លាំងមនុស្ស។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានបង្ហាញក្តីកង្វល់ជាពន់ពេក ដោយថា នេះមិនមែនជាដំណឹងល្អឡើយ ព្រោះថា នាពេលអនាគត ពេលដែលមនុស្សយន្តវាយលុកខ្លាំង មនុស្សនឹងបាត់បង់ការងារកាន់តែច្រើនដែលអាំចជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅ ជាពិសេសចំពោះប្រទេសដែលពឹងផ្អែកជាចម្បងលើវិស័យឧស្សាហកម្ម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាជីវកម្មចាប់ផ្ដើមថ្មីវិស័យរ៉ូបូតរបស់សិង្ហបុរី សម្លឹងមើលទីផ្សារសកល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២៣ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ