Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង​ចាប់​ខ្លួន​ម្ចាស់​ក្រុមហ៊ុនបច្ចេកវិទ្យា​ខ្នាតយក្ស Kakao ជុំវិញ​ការ​បន្លំតម្លៃភាគហ៊ុន

បានផុស

នៅ

ស្ថាបនិកក្រុមហ៊ុន Kakao របស់កូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនពីបទសង្ស័យ​បន្លំតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ អំឡុងពេលទិញយកភាគហ៊ុនក្រុមហ៊ុន K-popដ៏ធំ គឺ​ក្រុមហ៊ុន SM Entertainment។ នេះ​យោងតាមការចេញផ្សាយរបស់សារពត័ត៌មាន Al Jazeera។​

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការក្រុងសេអ៊ូលបានចេញដីកាចាប់ខ្លួនលោក Kim Beom-su នៅថ្ងៃអង្គារនេះ ដោយ​បារម្ភ​​អំពី​ការ​រត់គេចខ្លួន ឬបំផ្លាញភស្តុតាង។ រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់លោក Kim ដែលត្រូវបានគេស្គាល់ថា Brian Kim ពីបទគប់គិត​​ជាមួយមូលនិធិភាគហ៊ុនឯកជនដើម្បីទិញភាគហ៊ុនដែលមានតម្លៃប្រហែល២៤០ពាន់លានវ៉ុន (១៧៣ លានដុល្លារ) ដើម្បីបំប៉ោងតម្លៃភាគហ៊ុនរបស់ SM Entertainment និងការពារការកាន់កាប់របស់ខ្លួនពីភ្នាក់ងារកម្សាន្តគូប្រជែង HYBE។

កាលពីដើមឆ្នាំ ២០២៣ ក្រុមហ៊ុន HYBE បានទិញយកភាគហ៊ុន ១៤,៨ភាគរយ នៅក្នុងផលិតកម្ម SM Entertainment ក្នុងតម្លៃ ៤២២,៨ ពាន់លានវ៉ុន ( ៣១៧ លានដុល្លារអាមេរិក) ក្នុងអំឡុងពេលដេញថ្លៃដ៏​តានតឹង​មួយ​ ដោយ​ប្រកួតប្រជែងជាមួយ Kakao ដើម្បីទាមទារសិទ្ធិគ្រប់គ្រងស្លាកសញ្ញាកម្សាន្ត K-Pop។ ប៉ុន្តែ HYBE បានដកសំណើទិញភាគហ៊ុន ពី SM Entertainment វិញបន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានឡើងខ្ពស់ ដែលអនុញ្ញាតឱ្យ Kakao និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនទទួលបានភាគហ៊ុនជិត ៤០ភាគរយនៅក្នុងទីភ្នាក់ងារ K-pop ។

(រូបភាព៖ Yonhab)

លោក Kim មាន​វ័យ​៥៨ឆ្នាំ ជា​ស្ថាបនិកបច្ចេកវិទ្យាប្រកបដោយ​​ចក្ខុវិស័យ​​របស់ប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតរបស់ប្រទេសគឺ KakaoTalk ក្នុងឆ្នាំ ២០១០។ ចាប់តាំងពីពេលនោះមក Kakao បានវិវត្តន៍ទៅជាអាណាចក្រសាជីវកម្មដ៏ធំទូលាយដែលមានតម្លៃជាង១២ពាន់លានដុល្លារ ជាមួយនឹងផលប័ត្រអាជីវកម្មគ្របដណ្ដប់លើសេវាកម្មតាក់ស៊ី សេវាធនាគារតាមអ៊ីនធឺណិត ការទិញទំនិញតាមអ៊ីនធឺណិត ការគ្រប់គ្រងកម្សាន្ត និងហាងលក់ទំនិញ។

យ៉ាងណាមិញ ភាគហ៊ុនរបស់ Kakao ដែលគ្រោងនឹងប្រើប្រាស់សេវាកម្មបញ្ញាសិប្បនិមិត្តថ្មីនៅឆ្នាំនេះ បានធ្លាក់ចុះជាង៥ភាគរយ បន្ទាប់ពីព័ត៌មាននៃការចាប់ខ្លួនលោក Kim។​

លោក Kim អាចត្រូវបានឃុំខ្លួនបានរហូតដល់​២០ថ្ងៃ មុនពេលដែលរដ្ឋអាជ្ញាសម្រេចថាតើលោកមានកំហុសក្នុងការចោទ​ប្រកាន់ឬក៏អត់។ លោកក៏បានបដិសេធការចោទប្រកាន់នេះ៕

(រូបភាព៖ Pulse)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម