ព័ត៌មានអន្ដរជាតិ
បន្ទាប់ពីវាយប្រហារហ្វីលីពីន ព្យុះទីហ្វុង Gaemi កំពុងកើនឥទ្ធិពលនៅតៃវ៉ាន់
ព្យុះទីហ្វុង Gaemi កំពុងតែវាយប្រហារប្រទេសហ្វីលីពីនជាហេតុនាំឲ្យអាជ្ញាធរផ្អាកជើងហោះហើរ បិទសាលារៀន ទីផ្សារ និងអាជីវកម្មនានា ហើយព្យុះនេះ កំពុងបោះពួយសំដៅទៅកោះតៃវ៉ាន់ ក្នុងល្បឿនយ៉ាងលឿន។ យោងតាមការចុះផ្សាយរបស់ Bloomberge នៅថ្ងៃពុធទី២៤ខែកក្កដានេះ។

ឥទ្ធិពលព្យុះទីហ្វុង Gaemiនៅក្នុងប្រទេសហ្វីលីពីន មានកម្លាំងខ្យល់បក់បោកខ្លាំងរហូតដល់ល្បឿន១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបង្កភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យជន់លិចរដ្ឋធានីម៉ានីលនិងខេត្តភាគខាងជើងប្រទេសដែលសម្បូរដោយកោះមួយនេះ។
រដ្ឋាភិបាលទីក្រុងម៉ានីល បានដាក់ចេញវិធានការទប់ទល់ជាបន្ទាន់ ហើយថែមទាំងផ្អាកសកម្មភាពធ្វើពាណិជ្ជកម្មសំខាន់ៗផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរងរបួសទេ ហើយអាជ្ញាធរក៏មិនទាន់បង្ហាញទំហំនៃការខូចខាតដោយសារព្យុះនេះដែរ។

ក្រោយថមថយឥទ្ធិពលនៅហ្វីលីពីន ព្យុះទីហ្វុង Gaemi កំពុងបង្កើនឥទ្ធិពលសំដៅទៅកោះតៃវ៉ាន់ នាំឲ្យទីក្រុងតៃប៉ិ ប្រុងជើងការខ្ពស់ ព្រោះបើតាមការព្យាករ ព្យុះនេះនឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ថែមទាំងខ្យល់កន្ត្រាក់ទៀតផង។
មិនត្រឹមប៉ុណ្ណឹង បើយោងតាមរដ្ឋបាលអាកាសធាតុតៃវ៉ាន់ Gaemi គឺជាព្យុះទីហ្វុងដំបូងដែលមានឥទ្ធិពលលើកោះនេះក្នុងរដូវកាលនេះ ហើយត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានបំណាក់ដីនៅតំបន់ឆ្នេរភាគឦសាន ចន្លោះពីថ្ងៃពុធដល់ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។

ដោយសារតែឥទ្ធិពលនៃព្យុះនេះហើយ ទើបក្រសួងការពារជាតិកោះតៃវ៉ាន់ ចេញសេចក្តីប្រកាសថា សមយុទ្ធយោធា Han Kuang ដែលគ្រោងរៀបចំនៅសប្តាហ៍នេះ នឹងមិនធ្វើទ្រង់ទ្រាយធំដូចផែនការគ្រោងទុកទេ ដោយលំហាត់យន្តហោះចម្បាំងនឹងត្រូវដកចេញវិញ។
លើសពីនេះ តៃវ៉ាន់ក៏បញ្ជាឲ្យផ្អាកជើងហោះហើរក្នុងស្រុក និងការធ្វើដំណើរតាមកប៉ាល់ផងដែរ ហើយព្រមានដល់ប្រជាជននៅដីគោក ដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះព្រះភិរុណ បង្កការបំផ្លិចបំផ្លាញនៅភាគខាងជើង ប្រទេសវៀតណាម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ