Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន​ចារកម្ម​អាមេរិកលាលែង​ពី​តំណែង ព្រោះ​ការពារ​លោក ត្រាំ មិន​បាន​ល្អ

បានផុស

នៅ

ប្រធានភ្នាក់ងារ​ចារកម្ម​របស់សហរដ្ឋអាមេរិក នឹង​ចុះចេញពី​តំណែង បន្ទាប់​ពី​កើតមាន​ហេតុការណ៍​​​ប៉ុនប៉ងធ្វើឃាត​លោក ដូណាល់ ត្រាំ បូក​រួម​ទាំង​​ការរិះគន់ និង​​ការ​ដាក់​សម្ពាធ​​ចេះ​តែ​កើនឡើង​នា​រយៈពេល​​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ចំពោះការបរាជ័យក្នុងការទប់ស្កាត់ការបាញ់ប្រហារ​ទៅ​លើ​​​អតីតប្រធានាធិបតី​អាមេរិក។

លោកស្រី Kimberly Cheatle (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថា លោកស្រី Kimberly Cheatle បានផ្ញើអ៊ីម៉ែល​បញ្ជាក់​ពី​គម្រោង​ចុះ​ចេញ​ពី​តំណែងកាលពីថ្ងៃអង្គារ​ ខណៈ​លោកស្រីបាន​រងសម្ពាធ​ពីសមាជិកសភាអាមេរិក ​នៅ​អំឡុង​សវនាការ​​​កាល​ពី​ថ្ងៃ​ចន្ទ​​កន្លង​ទៅ ជុំវិញ​ផែនការ​សន្ដិសុខ​របស់​ទីភ្នាក់ងារ​ចារកម្ម ព្រម​ទាំង​​ភាព​បរាជ័យ​ក្នុង​សេវាកម្ម​សន្តិសុខ បណ្ដាល​ឲ្យ​លោក ត្រាំ ត្រូវបានគេបាញ់ចំត្រចៀក​នៅឯ​ពិធី​ជួបជុំកាលពីថ្ងៃទី១៣ ខែកក្កដា នៅរដ្ឋ Pennsylvania។

លោកស្រី Cheatle បាន​ប្រាប់​សមាជិក​សភា​​ក្នុង​សវនាការ​​គណៈកម្មាធិការ​ត្រួត​ពិនិត្យ និង​គណនេយ្យភាព​​របស់​សភា​​ថា៖«ការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៣ ខែកក្កដា គឺជាការបរាជ័យប្រតិបត្តិការដ៏​​ធំ​បំផុត​របស់​ទីភ្នាក់ងារ​ចារកម្ម​ នៅ​ក្នុងរយៈពេលជាច្រើនទសវត្សរ៍​កន្លង​មក​នេះ។ វា​ជា​កំហុស​យ៉ាង​​ពិត​ប្រាកដ​មែន​ ហើយ​យើង​នឹង​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​រឿង​នេះ​មិន​កើតឡើង​​ម្ដង​ទៀត​ទេ​»​។

​នៅ​ក្នុង​សារ​អេឡិចត្រូនិក​(អ៊ីម៉ែល)​ដែល​ផ្ញើ​ទៅ​កាន់​ក្រុម​បុគ្គលិក​ លោកស្រី Cheatle បាន​រៀបរាប់ថា៖«ខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះការបរាជ័យផ្នែកសន្តិសុខ។ ពាក់ព័ន្ធ​នឹង​​ព្រឹត្ដិការណ៍​ថ្មីៗ​នេះ វា​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ណាស់​ ដែល​ខ្ញុំ​ត្រូវ​​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​ក្នុង​ការ​ចុះ​ចេញ​ពី​តំណែង​ជា​ប្រធាន​​របស់​អ្នក​រាល់​គ្នា»។

ជុំវិញ​រឿង​លាលែង​នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែងអំណរគុណដល់ប្រធាន​ចារកម្ម​ សម្រាប់សេវាកម្មសាធារណៈជាច្រើន​ឆ្នាំ​របស់លោកស្រី Cheatle ហើយបាននិយាយថា លោក​គ្រោងនឹងតែងតាំងអ្នកជំនួសលោកស្រីក្នុងពេលឆាប់ៗនេះ។

ចំណែក​ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោក Alejandro Mayorkas ក៏​បាន​ប្រកាស​ដែរ​​ថា លោកបានតែងតាំងលោក Ronald L Rowe ដែលជាអនុ​ប្រធាន​ចារកម្ម​អាមេរិក ឲ្យ​ធ្វើ​​ជា​ប្រធាន​ស្ដី​ទី បន្ទាប់ពីលោក​ស្រី Cheatle បានលាលែងពីតំណែង។

លោក ដូណាល់ ត្រាំ ក្រោយ​ការ​ប៉ង​ធ្វើ​ឃាត​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៤ (រូបភាព៖ AP)

សូម​បញ្ជាក់​សា​ជា​ថ្មី​ លោក ត្រាំ ត្រូវខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks លបបាញ់ប្រហារចំនួន៩គ្រាប់ ខណៈពេលលោកចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler នៃរដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៤។

ក្នុង​ហេតុការណ៍​បា​ញ់​ប្រហារនោះ មនុស្ស២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ ទោះបី​យ៉ាងណា លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ប្រកាសផ្តល់ទីជ្រកកោនដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា តែមានលក្ខខណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម