Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​ហាម​​​មន្ត្រី​​និង​អ្នក​ជំនួញ​ជប៉ុន​១៣​រូប​ទៀត​ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការជួយ​កសាង​អ៊ុយក្រែន​ឡើង​វិញ​

បានផុស

នៅ

ក្រសួងការបរទេសរុស្ស៊ី​​​ហាម​ជនជាតិ​ជប៉ុន​១៣​នាក់​បន្ថែម​ទៀត​មិនឲ្យចូលប្រទេសរុស្ស៊ី​ ដោយសារ​តែ​​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ប្រទេស​អ៊ុយក្រែន​និងការ​ធ្វើ​អាជីវកម្មដែលពាក់ព័ន្ធនឹងការស្តារ​និងគាំទ្រការកសាង​អ៊ុយក្រែនឡើងវិញ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុនNHK នៅថ្ងៃទី២៤ខែកក្កដានេះ។

(រូបភាព៖ KYODO)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃវិធានការសងសឹកប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលជប៉ុនជុំវិញ«ប្រតិបត្តិការយោធាពិសេស»របស់រុស្ស៊ី។ តាមរយៈ​បញ្ជី​រាយនាម​បុគ្គល​ដែល​ត្រូវ​ហាម​ឃាត់​នេះ រុស្ស៊ី​នឹង​ហាមឃាត់​ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន លោក Tanaka Akihiko ដែលបានទៅទស្សនកិច្ចនៅអ៊ុយក្រែនក្នុងខែកក្កដាឆ្នាំ២០២៣និង លោក Mikitani Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន Rakuten Group ដែលបានធ្វើដំណើរទៅ​ប្រទេស​អ៊ុយក្រែន​ក្នុងខែកញ្ញា​ឆ្នាំមុន​ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa ។

ការហាមប្រាមនេះក៏អនុវត្តចំពោះលោក Toyoda Akio ប្រធានក្រុមហ៊ុន Toyota Motor និងលោក Amemiya Makoto ប្រធានក្រុមហ៊ុនផលិតម៉ាស៊ីនបោសសម្អាតមីនដែលត្រូវបានប្រគល់ឱ្យអ៊ុយក្រែនកាលពីដើមខែនេះ។

(រូបភាព៖ KYODO)

រុស្ស៊ី​ធ្លាប់បាន​ដាក់​បម្រាម​មិនចូល​ប្រទេស​រួច​ទៅ​ហើយ​លើ​នាយក​រដ្ឋមន្ត្រី​ជប៉ុន Kishida Fumio សមាជិក​គណៈរដ្ឋមន្ត្រី និង​អ្នក​សារព័ត៌មានជប៉ុន។ ចំណែកប្រភពការទូតជប៉ុន បាននិយាយថា ការឆ្លើយតបរបស់ទីក្រុងមូស្គូគឺជាការខឹងសម្បារ និងចាត់វិធានការដែលគិតថាអាចនឹងដាក់សម្ពាធលើក្រុមហ៊ុនជប៉ុនដែលកំពុងពិចារណាគាំទ្រការជួយកសាងអ៊ុយក្រែន​ឡើង​វិញ​​៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ វិនាទី មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម