Connect with us

ព័ត៌មានអន្ដរជាតិ

លើកនេះ ប៉េងប៉ោងផ្ទុកសំរាមរបស់កូរ៉េខាងជើង ធ្លាក់ចូលបរិវេណវិមានប្រធានាធិបតី កូរ៉េខាងត្បូង តែម្តង

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង នៅតែបន្តធ្វើយុទ្ធនាការបង្ហោះប៉េងប៉ោងផ្ទុកសំរាមចូលដីកូរ៉េខាងត្បូង ដោយលើកនេះ វាធ្លាក់ចូលដល់ក្នុងបរិវេណវិមានប្រធានាធិបតី Yoon Suk Yeol នៅទីក្រុងសេអ៊ូលតែម្តង ទោះទីនោះ ត្រូវបានដាក់ជាតំបន់គ្មានការហោះហើរក៏ដោយ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤, នេះជាលើកទីមួយហើយ ដែលការិយាល័យមេដឹកនាំកូរ៉េខាងត្បូង ត្រូវយាយីដោយប៉េងប៉ោង បង្ហោះចេញពីដីកូរ៉េខាងជើង។

ពាក់ព័ន្ធបញ្ហានេះ សារព័ត៌មាន Yonhap រាយការណ៍ថា យោធា មិនបានបាញ់បំផ្ទុះប៉េងប៉ោងនោះឡើយ ព្រោះបារម្ភថា វាអាចមានផ្ទុកសារធាតុ ដែលអាចរីកសាយភាយបាន។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ ក្រុមឆ្លើយតបអាវុធគីមី ជីវសាស្ត្រ និងវិទ្យុសកម្ម ក៏ត្រូវបានបញ្ជូនទៅពិនិត្យមើលប៉េងប៉ោងដែរ ប៉ុន្តែពួកគេ មិនបានរកឃើញសារធាតុបង្កការចម្លងរោគ ឬហានិភ័យសុវត្ថិភាពអ្វីឡើយ។

មិនមែនត្រឹមសេអ៊ូលទេ ប៉េងប៉ោង ក៏ធ្លាក់នៅតំបន់មួយចំនួនទៀតក្នុងរដ្ឋធានីនេះដែរ ខណៈក្រុមមន្ត្រីបានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងឡាយ កុំឲ្យប៉ះពាល់ប៉េងប៉ោងឲ្យសោះ ហើយត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់មូលដ្ឋានយោធាឬប៉ុស្តិប៉ូលិស ដែលស្ថិតនៅជិតបំផុត។

(រូបថត៖ Getty)

គួរបញ្ជាក់ថា ឧប្បត្តិហេតុចុងក្រោយនេះ កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាកូរ៉េខាងត្បូង ប្រតិកម្មទៅកូរ៉េខាងជើង ដែលបានចាប់ផ្តើមដាក់គ្រឿងបំពងសំឡេងហើយបើកឮៗ នៅតាមព្រំដែនឡើងវិញ។

សូមជម្រាបជាថ្មី បងប្អូនកូរ៉េទាំងពីរ ​សុទ្ធតែបានជ្រើសយកវិធីសាស្រ្តបង្ហោះ​ប៉េងប៉ោង ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន ​ចាប់​តាំង​ពី​សង្គ្រាម​កូរ៉េ​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៥០មក ហើយរឿងហេតុថ្ងៃពុធ គឺជាការបង្ហោះលើកទីដប់របស់កូរ៉េខាងជើងនៅឆ្នាំនេះ ក្នុងអ្វីដែលខ្លួនអះអាងថា ដើម្បីសងសឹកចំពោះសកម្មជនកូរ៉េខាងត្បូង ដែលក៏បង្ហោះប៉េងប៉ោងដូចគ្នានេះដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េ​ខាង​ត្បូង​ចាប់​ផ្ដើមបំពង​​សំឡេង​ឃោសនា​ឆ្លងព្រំដែន​ជាថ្មី ឆ្លើយតបចំពោះ​​ការ​បាញ់​បង្ហោះ​ប៉េងប៉ោង​យោងសំរាមរបស់​កូរ៉េ​ខាង​ជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

KIF ចេញច្បាប់​ថ្មី កំណត់​ឲ្យ​សង្វៀនគុនខ្មែរ​សុំ​ច្បាប់ បើ​ចាប់​ពី​៥​ប្រទេស​ចូល​រួម

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២៨ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម២៩ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ៣៣ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម៣៦ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម