Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះបើកធ្លាក់ផ្លូវរត់នៅនេប៉ាល់ ផ្ទុះឆេះស្លាប់មនុស្ស ១៨នាក់

បានផុស

នៅ

តាមការចុះផ្សាយរបស់ AP នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤, យន្តហោះខ្នាតតូចមួយគ្រឿងបានបើកធ្លាក់ផ្លូវរត់ ក្នុងប្រទេសនេប៉ាល់ ដោយផ្ទុះឆេះសម្លាប់មនុស្សចំនួន១៨នាក់ ប៉ុន្តែពីឡុតមិនបាត់បង់ជីវិតឡើយ ដោយគ្រាន់តែរងរបួសប៉ុណ្ណោះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើង ពេលយន្តហោះ ព្យាយាមហោះឡើងនៅឯអាកាសយានដ្ឋាន Tribhuvan ក្នុងទីក្រុង កដ្ឋមណ្ឌូ ខណៈភ្លាមៗ គេមិនទាន់ដឹងច្បាស់ទេថាតើ មូលហេតុអ្វីទើបយន្តហោះនេះ រអិលធ្លាក់ចេញពីផ្លូវរត់។

មន្ត្រីក្នុងតំបន់លោក Basanta Rajauri បានប្រាប់ទៅអ្នកសារព័ត៌មានថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្សចំនួន១៨នាក់ ហើយមនុស្សម្នាក់គត់ដែលរួចជីវិត គឺអាកាសយានិក។ គាត់ត្រូវរបួសភ្នែក ប៉ុន្តែមិនជាធ្ងន់ធ្ងរខ្លាំងណាស់ណាទេ ហើយពេលនេះ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Kathmandu Medical College។

(រូបថត៖ AP)

យោងតាមព័ត៌មានបឋម, យន្តហោះនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Saurya ដែលធ្វើដំណើរចេញពីទីក្រុង កដ្ឋមណ្ឌូ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋាន Pokhara។

ត្បិតតែគេមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃគ្រោះថ្នាក់នេះមែន ប៉ុន្តែនៅប្រទេសនេប៉ាល់ ខែនេះគឺជារដូវវស្សា ហើយទោះពេលកើតហេតុ មិនមានភ្លៀងក៏ដោយ តែពេលខ្លះទិដ្ឋភាពក្នុងរដ្ឋធានី គឺមើលសូវច្បាស់ទេ៕

អត្ថបទ៖ សុខ សុវណ្ណ 

ចុចអាន៖ ធ្លាក់ឧទ្ធម្ភាគចក្រដឹកភ្ញៀវទេសចរ ជិតភ្នំ Everest ស្លាប់មនុស្ស ៥នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម