Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ជំរុញ​ឲ្យ​ចិន​​ដើរតួនាទី​​មាន​ប្រយោជន៍​ចំពោះ​​សន្តិសុខ​សកល ក្រោយ​​កិច្ចព្រមព្រៀង​រុស្ស៊ី-កូរ៉េ​ខាង​ជើង

បានផុស

នៅ

រដ្ឋមន្ត្រី​ការបទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​បង្ហាញ​ក្ដី​សង្ឃឹមថា ប្រទេសចិននឹង​បំពេញ​តួនាទី​ដែល​មាន​ប្រយោជន៍​ចំពោះ​សន្តិសុខក្នុងតំបន់ និងសកលលោក បន្ទាប់ពី​មាន​ការចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​រវាង​រុស្ស៊ី និងកូរ៉េខាងជើង ដែលស្ដី​​​ពី​ការ​ជួយ​គ្នា​ទៅ​វិញទៅមកក្នុង​ព្រឹត្តិការណ៍​​សង្គ្រាម​ជាមួយ​​ប្រទេសណាមួយ។

លោក Dmytro Kuleba (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​​នៅ​ក្រុង​ប៉េកាំង​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការបទេស​ចិន, លោក Kuleba បានប្រាប់​សារព័ត៌មាន​ South China Morning Post ថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរុស្ស៊ី-កូរ៉េខាងជើង បានគំរាមកំហែង និង​រំខានដល់តុល្យភាពសន្តិសុខនៅក្នុងតំបន់។

លោក Kuleba បាន​និយាយ​ថា៖ “យើងក៏សង្ឃឹមផងដែរថា សាធារណរដ្ឋប្រជាមានិតចិន នឹងដើរតួនាទី​ដ៏​មាន​ប្រយោជន៍​ ក្នុងការយកឈ្នះលើបញ្ហាប្រឈមចំពោះសន្តិសុខក្នុងតំបន់ និងពិភពលោក ដែលកំពុងតែកើនឡើងនៅពេលដែលរុស្ស៊ី និងកូរ៉េខាងជើង ពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ”។

ពាក់ព័ន្ធ​នឹង​​​​​កិច្ច​ព្រមព្រៀង​​រវាង​រុស្ស៊ី-​កូរ៉េ​ខាង​ជើង​នេះ​ដែរ​ សហរដ្ឋ​អាមេរិក​ធ្លាប់​​បាន​​ព្រមាន​ក្រុង​ព្យុងយ៉ាង​​មិន​ឲ្យ​ចូលរួម​ជាមួយ​កង​ទ័ព​​ក្រុង​មូស្គូ​នៅ​ក្នុង​​សង្គ្រាម​អ៊ុយក្រែន​នោះ​ឡើយ បើ​​មិន​ដូច្នោះ​ទេ កង​ទ័ព​កូរ៉េខាង​ជើង​នឹង​ក្លាយ​ជា “អ្នក​ពាំង​​​គ្រាប់​ជំនួស​គេ” នៅ​លើ​សមរភូមិ​មិន​ខាន។

យ៉ាង​ណា​ លោក Kuleba បាន​​ឲ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​​ឃើញ​មាន​វត្តមាន​របស់​​កង​ទ័ព​កូរ៉េ​ខាង​ជើង​នៅ​លើ​ទឹក​ដី​អ៊ុយក្រែន​នៅ​​ឡើយ​ទេ។ ទោះ​ជា​បែប​នេះ​ក្ដី លោក Kuleba ថា អ៊ុយក្រែន ព្រមទាំង​សម្ព័ន្ធមិត្ត​របស់​ខ្លួន ​នឹង​នៅ​តែ​បន្ត​ឃ្លាំ​មើល​​​លើ​រឿង​នេះ​បន្ថែម​ទៀត។

គួរ​រំឭក​ថា រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន កំពុង​​ធ្វើ​ទស្សនកិច្ច​​​​នៅ​ក្នុង​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​២២ រហូត​​ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ហើយ​វា​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក គិត​ចាប់តាំងពី​ផ្ទុះ​សង្រ្គាម​កាល​ពី​ឆ្នាំ​២០២២​កន្លង​ទៅ។ កិច្ចពិភាក្សា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ផ្តោត​សំខាន់​លើ​​ការ​ស្វែង​រក​វិធី​បញ្ចប់សង្រ្គាម​ឈ្លាន​ពាន​របស់រុស្ស៊ីនៅអ៊ុយក្រែន និងតួនាទីរបស់ចិនដែលអាចធ្វើទៅបានក្នុងការឈានដល់ដំណោះស្រាយមួយ​ប្រកបដោយចីរភាព និងយុត្តិធម៌។

ទាក់ទិន​នឹង​​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន មហាយក្ស​ចិន​ធ្លាប់​បាន​ប្រកាស​ថា ខ្លួន​​ជា​ភាគីអព្យាក្រឹតក្នុងសង្គ្រាម​។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​បណ្ដា​ប្រទេស​មួយ​ចំនួន​ជា​ពិសេស​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក បង្ហាញ​​​ការ​មិន​ជឿ​ទុក​ចិត្ត​លើ​ការ​អះអាង​នេះ​ទេ ដោយ​យល់​ថា ចិន​បាន​ផ្ដល់​នូវ​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​​​ឲ្យ​រុស្ស៊ី​ចំ​ពេល​ប្រទេស​​មួយ​នេះ​​កំពុង​ស្ថិត​នៅ​ក្រោម​ទណ្ឌកម្ម​អន្តរជាតិ ហើយ​មួយ​វិញ​ទៀត ចិន​ក៏​​មិន​បាន​ធ្វើ​​ការ​ថ្កោល​​ទោស​​​​ចំពោះ​​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣១ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៤២ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម