Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង បង្ហាញ​ពី​តួលេខ​អ្នក​ដែល​រត់គេច​ពី​កូរ៉េ​ខាង​ជើង ចូល​ទឹក​ដី​របស់​ខ្លួន

បានផុស

នៅ

ក្រសួងបង្រួបបង្រួមជាតិ​កូរ៉េ​ខាង​ត្បូង បានប្រកាស​កាលពីថ្ងៃអង្គារ​ទី​២៣ ខែ​កក្កដា ថា ប្រជាជន​ដែល​លួច​រត់​​ចេញ​​ពី​កូរ៉េខាងជើងហើយ​បានមកដល់ទឹក​ដី​របស់​ខ្លួន​ មាន​ចំនួន​​​សរុប ១០៥​នាក់ ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០២៤ ពោលគឺកើនឡើងបន្តិចបើធៀបនឹងឆ្នាំមុន។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាតិកូរ៉េខាងជើងចំនួន ៤៣​នាក់ បានចូលទៅ​ដល់​​​​​​កូរ៉េ​ខាង​ត្បូង ចន្លោះ​ពីខែមករាដល់ខែមីនា ខណៈដែល ៦២​នាក់​ផ្សេង​ទៀត បាន​ទៅ​ដល់​ក្នុង​អំឡុង​ខែ​មេសា​ដល់​ខែ​មិថុនា។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​​ក្រុង​សេអ៊ូល កាល​ពី​ឆមាស​ទី​១ ឆ្នាំ​២០២៣ មាន​អ្នក​រត់​គេច​ខ្លួន​ចេញ​ពី​កូរ៉េ​ខាង​ជើង​​​សរុប​ចំនួន ៩៩​នាក់។

កូរ៉េខាងត្បូង មានគោលនយោបាយយូរអង្វែង ក្នុងការទទួលយកជនភៀសខ្លួន​ពី​កូរ៉េខាងជើងណាដែលមានបំណងចង់រស់នៅលើ​​ទឹក​ដី​របស់​ខ្លួន ខណៈ​ដែល​បច្ចុប្បន្ន​នេះ ក្រុង​សេអ៊ូលបាន​ទទួល​យក​ជន​​ភៀស​ខ្លួន​​ពី​កូរ៉េ​ខាង​ជើង​​មិន​តិចជាង ៣៤ ០០០​នាក់​​នោះ​ឡើយ ហើយលំហូរនៃអ្នករត់ចោលស្រុកនៅតែបន្ត​កើន​ឡើង​ថែម​ទៀត ចំ​ពេល​ដែល​នៅក្នុងប្រទេសកូរ៉េខាងជើងកំពុង​​មាន​បញ្ហា​ខ្វះខាតស្បៀងអាហាររ៉ាំរ៉ៃ និងការគាប​សង្កត់នយោបាយដ៏ធ្ងន់ធ្ងរ​។

សូម​បញ្ជាក់​ថា អ្នករត់ចោលស្រុកភាគច្រើន បានចាកចេញពីកូរ៉េខាងជើង បន្ទាប់ពីកើត​មានគ្រោះទុរ្ភិក្សដ៏សាហាវនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ នៅពេលមកដល់កូរ៉េខាងត្បូង អ្នករត់ចោលស្រុកកូរ៉េខាងជើងត្រូវបានផ្តល់សញ្ជាតិ ផ្ទះសម្បែង ប្រាក់ផ្លាស់ប្តូរទីលំនៅ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទោះ​ជា​បែប​នេះ​ក្ដី ហេតុ​តែ​មាន​ប្រវត្តិ​មក​ពី​ប្រទេស​ដែល​ផ្ដាច់ការ ក្រីក្រ និង​សង្គមនិយម ជន​រត់ចោល​ស្រុក​ជាច្រើន​​បាន​ជួបប្រទះនឹងបញ្ហារើសអើង និងភាពលំបាកធ្ងន់ធ្ងរ ក្នុងការសម្របខ្លួនទៅនឹងជីវិតថ្មីនៅក្នុងប្រទេសមូលធននិយម និងមានការប្រកួតប្រជែងខ្លាំង។

មួយ​វិញទៀត បច្ចុប្បន្ន​រាល់​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ការ​រត់​ចោល​ស្រុក​​របស់​កូរ៉េ​ខាង​ជើង រមែង​ចាយ​ពេល​រាប់​ខែ​ទម្រាំ​ត្រូវ​បាន​ទម្លាយ​ឲ្យ​សាធារណជន​បាន​ដឹង​ឮ នេះ​ក៏​ព្រោះ​តែ​​ជន​រត់​ចោល​ស្រុក​ទាំង​នោះ​ត្រូវ​តម្រូវ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពី​អាជ្ញាធរ ព្រម​ទាំង​ត្រូវ​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​​អំពី​ប្រព័ន្ធ និង​សង្គម​​កូរ៉េ​ខាង​ត្បូង​ជា​មុន​សិន៕

ដោយ៖ ឈាង

ចុចអាន៖ អតីត​មន្ត្រី​ដែល​​រត់ចោលស្រុកពី​កូរ៉េ​ខាង​ជើង ទទួល​បាន​តំណែង​ខ្ពស់​មួយ​នៅ​កូរ៉េ​ខាង​ត្បូង
មន្ត្រី​ទូត​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង លួច​រត់​ពី​គុយបា ចូល​ទៅ​កូរ៉េ​ខាង​ត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម