Connect with us

ព័ត៌មានអន្ដរជាតិ

Netanyahu​ ទស្សនកិច្ចនៅ​វ៉ាស៊ីនតោន ខណៈ​មនុស្ស​រាប់​ពាន់​នាក់​ចេញ​តវ៉ា​​​ទាមទារបញ្ចប់សង្គ្រាម​

បានផុស

នៅ

ក្រុមបាតុកររាប់ពាន់នាក់ប្រឆាំងនឹងសង្រ្គាមតំបន់ហ្គាហ្សាបានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធដើម្បី​ប្រឆាំង​ដំណើរទស្សនកិច្ចរបស់លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដោយស្រែកថា៖«ដោះលែងប៉ាឡេស្ទីនឲ្យមានសេរីភាព (Free, free Palestine)» នៅពេលពួកគេដើរឆ្ពោះទៅកាន់វិមានរដ្ឋសភាអាមេរិក ខណៈប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុម​អ្នកតវ៉ា​​ដើម្បី​បំបែក​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៥ខែកក្កដានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាតុករ ដែលអំពាវនាវឱ្យបញ្ចប់សង្គ្រាមដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន​​រាប់​ម៉ឺន​នាក់​ បានចេញតវ៉ាតាមដងផ្លូវ​នៅ​រដ្ឋធានីអាមេរិកដោយកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលមានសរសេរថា «ចាប់ខ្លួន Netanyahu (arrest Netanyahu)» និង «បញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិកទាំងអស់ដល់អ៊ីស្រាអែល»។ ហ្វូងបាតុករបានប្រមូលផ្តុំគ្នានៅជិតសភាអាមេរិក មុនពេលចាប់ផ្តើមការហែក្បួនមុនសុន្ទរកថារួមរបស់លោក Netanyahu ទៅកាន់សភា ប៉ុន្តែប៉ូលិសបានរារាំងពួកគេមិនឱ្យចូលទៅជិតអគារនោះ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីអ្នកតវ៉ាខ្លះបានប្រើហិង្សានិងមិនគោរព​បទ​​បញ្ជាឱ្យរើចេញ។

មុនពេលធ្វើដំណើរ​ទៅ​ថ្លែង​​សារ​នៅ​​វិមានរដ្ឋសភា​របស់លោក Netanyahu អ្នកតវ៉ាមួយចំនួនបានព្យាយាមបិទផ្លូឆ្ពោះ​ទៅកាន់វិមានរដ្ឋសភា ប៉ុន្តែត្រូវ​ប៉ូលិសដកចេញវិញ​។ ​ក្នុងហេតុការណ៍​នេះ មនុស្ស៩នាក់ត្រូវបានចាប់ខ្លួននៅទូទាំងទីក្រុងវ៉ាស៊ីនតោន រួមទាំងមនុស្ស៤នាក់​ដែល​រង​ការ​ចោទប្រកាន់ពីបទបំពានលើមន្ត្រីប៉ូលិសម្នាក់នៅខាងក្រៅស្ថានីយ៍ Union ។

(រូបភាព៖ AP)
(រូបភាព៖ AP)

គួរបញ្ជាក់ថា ក្រុម​គ្រួសារ​ចំណាប់ខ្មាំង​ដែល​ក្រុម​ហាម៉ាស​ចាប់​ខ្លួន​ក៏​កំពុង​តវ៉ា​ដែរដោយ​ទាមទារ​ឲ្យ​លោក Netanyahu យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ និងដោះលែង​មនុស្ស​ជា​ទី​ស្រឡាញ់ដែលជាចំណាប់ខ្មាំងដែលនៅតែត្រូវបានក្រុមសកម្មប្រយុទ្ធឃុំខ្លួន ឲ្យ​ត្រឡប់​មកផ្ទះវិញ។

លោក Biden និងលោក Netanyahu ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍។​ ចំណែកអនុប្រធានាធិបតី Kamala Harris ក៏នឹងជួបលោក Netanyahu ដាច់ដោយឡែកនៅថ្ងៃនោះដែរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម