ព័ត៌មានអន្ដរជាតិ
របាយការណ៍ UN៖ ផែនការលុបបំបាត់ភាពអត់ឃ្លានសកលនៅឆ្នាំ២០៣០ ត្រូវរាំងស្ទះ
របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ បានដឹងឲ្យថា គោលដៅលុបបំបាត់ភាពអត់ឃ្លានជាសាកលនៅឆ្នាំ ២០៣០ ត្រូវបានបង្អាក់ ខណៈដែលចំនួនមនុស្សទទួលរងនូវភាពអត់ឃ្លានរ៉ាំរ៉ៃបានផ្លាស់ប្តូរនិងកើនឡើងយ៉ាងគំហុកកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅពីថ្ងៃទី២៥ខែកក្កដានេះ។

របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បាននិយាយថា មនុស្សប្រហែល៧៣៣លាននាក់ប្រឈមភាពអត់ឃ្លានក្នុងឆ្នាំ២០២៣ ដែលក្នុងនោះ ១នាក់ក្នុងចំណោម១១នាក់កើតមាននៅទូទាំងពិភពលោក និងម្នាក់ក្នុងចំណោម៥នាក់កើតមាននៅទ្វីបអាហ្រ្វិក ខណៈជម្លោះ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចបណ្តាលឱ្យតួលេខកើនខ្ពស់។
លោក David Laborde ប្រធានផ្នែកក្នុងអង្គការស្បៀងអាហារនិងកសិកម្ម(FAO) របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ទោះបីជាមានការរីកចម្រើននៅក្នុងតំបន់មួយចំនួន ប៉ុន្តែស្ថានការណ៍ធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនស្ទើរពេញពិភពលោក ដែលមាននិន្នាការបង្អាក់នូវគោលដៅដើម្បីលុបបំបាត់ភាពអត់ឃ្លាននៅឆ្នាំ២០៣០ ដោយសារបញ្ហាប្រឈមដូចជាការប្រែប្រួលអាកាសធាតុ និងសង្រ្គាមក្នុងតំបន់ដែលបានកើនឡើងខ្លាំងជាងការរំពឹងទុកក្នុងពេលប៉ុន្មានឆ្នាំនេះ។ ប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែបន្ត មនុស្សប្រហែល៥៨២លាននាក់នឹងទទួលរងនូវកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃនៅចុងទសវត្សរ៍នេះ។


របាយការណ៍ក៏បានបង្ហាញថា ៧១,៥ភាគរយនៃប្រជាជននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបមិនមានលទ្ធភាពទទួលបានរបបអាហារល្អទេកាលពីឆ្នាំមុនទេ បើធៀបនឹង៦,៣ភាគរយនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ បើទោះបីគ្រោះទុរ្ភិក្សតែងតែកើតឡើងជាធម្មតា ប៉ុន្តែវាបានធ្វើឲ្យកង្វះអាហារូបត្ថម្ភកាន់តែអាក្រក់ទៅ ធ្វើឱ្យមនុស្សបាត់បង់ជីវិត ធ្វើឱ្យមានការបង្អាក់ទាំងការវិវឌ្ឍន៍ផ្លូវកាយ និងផ្លូវចិត្តរបស់ទារកនិងកុមារ ហើយបណ្ដាលឱ្យមនុស្សពេញវ័យងាយនឹងឆ្លងមេរោគនិងជំងឺថែមទៀត។
ជាមួយគ្នានេះ នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កង្វះអាហារូបត្ថម្ភប៉ះពាល់ដល់ការរស់រានមានជីវិត ការលូតលាស់រាងកាយ និងការអភិវឌ្ឍខួរក្បាលរបស់កុមារ»។ ប៉ុន្តែ លោកស្រីបានកត់សម្គាល់ថា អត្រាកុមារក្រិនទូទាំងពិភពលោកបានធ្លាក់ចុះមួយភាគបី ឬ៥៥លាននាក់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ តាមរយៈការខិតខំប្រឹងប្រែងកាត់បន្ថយរបស់អង្គការពិភពលោកនានា៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?