Connect with us

ព័ត៌មានអន្ដរជាតិ

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

បានផុស

នៅ

កប៉ាល់ដឹក​​ប្រេង​ឥន្ធនៈ​ឧស្សាហកម្ម​​១​គ្រឿង បាន​ក្រឡាប់​​​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​ហ្វីលីពីន កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៤​ ដែល​បណ្ដាល​ឲ្យ​​កំពប់​ប្រេង​ចូល​ក្នុង​ទឹក​​សមុទ្រ​ចំនួន ១៥០០​តោន​។

រូប​តំណាង (រូបភាព៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​លេខាធិការដឹកជញ្ជូន​​ហ្វីលីពីន លោក Jaime Bautista បានឲ្យ​ដឹង​ថា សមាជិកនាវិកម្នាក់នៅលើ​កប៉ាល់​ដឹកប្រេង MT Terra Nova ត្រូវគេរាយការណ៍ថាបានបាត់ខ្លួន ខណៈ​នាវិក​ចំនួន​១៦​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។ ហេតុការណ៍​នេះ កើត​ឡើង​​ដោយសារ​តែ​កត្តា​​អាកាសធាតុ​​​មិន​​ល្អ​នៅ​លើ​ផ្ទៃ​សមុទ្រ​ ទើប​បណ្ដាល​ឲ្យ​​ក្រឡាប់​លិច​​នៅ​ក្នុង​ឆ្នេរ​សមុទ្រ​ក្រុង Limay ខេត្ត Bataan។

លោក Bautista បាន​និយាយ​ថា៖«មានការកំពប់​ប្រេងរួចហើយ។ ឥឡូវ​នេះ យើង​មិន​អាច​បញ្ជូន​កម្លាំង​របស់​យើង​​ទៅ​បាន​ទេ ដោយសារ​ខ្យល់​បក់​បោក​​ខ្លាំង និង​រលក​ធំៗ»។

បច្ចុប្បន្នអាជ្ញាធរ​ហ្វីលីពីនកំពុង​បើក​​ប្រតិបត្តិការ​​ស្វែង​រក​នាវិក​ដែល​បាត់​ខ្លួន។

សូម​រំឭក​ថា កាល​ពី​ខែ​កុម្ភៈឆ្នាំ​២០២៣ ​ហ្វីលីពីន​ក៏​ធ្លាប់​កើត​មាន​​​ហេតុការណ៍​កំពប់​ប្រេង​​​ចូល​សមុទ្រ​ ដោយ​កាល​ណោះ កប៉ាល់​ដឹក​ប្រេង​​ចំនួន៨០​ម៉ឺន​លីត្រ បាន​លិច​នៅ​​​តំបន់​កោះ Mindoro។ ហេតុការណ៍​នេះ បាន​​បំពុល​ទឹក​សមុទ្រ​ និង​តំបន់​ឆ្នេរ​នៅ​ខេត្ត Oriental Mindoro ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​​នេសាទនិង​ទេសចរណ៍​របស់​ប្រទេស​សម្បូរដោយ​កោះ​ច្រើន​បំផុត​នៅ​អាស៊ីអាគ្នេយ៍​នេះ​​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម