Connect with us

ព័ត៌មានអន្ដរជាតិ

ប៉េងប៉ោងកូរ៉េខាងជើងរំខានជើងហោះហើរ ឆេះ​ផ្ទះ​ពលរដ្ឋ​ និង​មានធ្លាក់​នៅ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានបង្ហោះប៉េងប៉ោងប្រហែល​៥០០​ផ្ទុកដោយ​សំរាមចូលដីកូរ៉េខាងត្បូង ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយ ដែល​ជាហេតុ​បង្កការ​រំខានដល់ជើង​ហោះហើរ ថែមទាំងបង្កអគ្គិភ័យឆាបឆេះលើដំបូលផ្ទះរបស់ប្រជាជន​កូរ៉េខា​ង​ត្បូង​។ យោង​ការ​ផ្សាយ​ CNA​។

(រូបថត៖ DPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉េងប៉ោងមួយបានបង្ខំ​អាកាសយានដ្ឋាន Gimpo ក្នុងទីក្រុងសេអ៊ូល ឲ្យ​ផ្អាកការហោះហើរនិងការ​ចុះចតប្រមាណ​២​ម៉ោង កាលពីល្ងាចថ្ងៃពុធ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប៉េងប៉ោង​របស់​កូរ៉េ​ខាងជើង​​ក៏រំខានដល់ការធ្វើចរាចរណ៍ជាច្រើនលើកនៅព្រលានយន្តហោះអន្តរជាតិ Incheon ដ៏ធំរបស់កូរ៉េខាងត្បូង។

ស្របពេលជាមួយគ្នានោះ ប៉េងប៉ោងក៏​បង្ក​ការ​ឆាបឆេះដំបូលផ្ទះប្រជាជនក្នុងខេត្តGyeonggi ក្បែរទីក្រុងសេអ៊ូល ប៉ុន្តែក្រុមពន្លត់អគ្គិភ័យបាន​ជួយពន្លត់ទាន់ពេលវេលា។

(រូបថត៖ AP)

មុននេះប៉េងប៉ោងកូរ៉េខាងជើង​បង្ក​ការ​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង​ដោយ​ធ្លាក់ចូលក្នុងបរិវេណវិមានប្រធានាធិបតី Yoon Suk Yeol នៅទីក្រុងសេអ៊ូល ទោះ​បី​​ទីនោះ​ត្រូវបានដាក់ជាតំបន់គ្មានការហោះហើរក៏ដោយ ហើយនោះជាលើកទីមួយ ដែលការិយាល័យមេដឹកនាំកូរ៉េខាងត្បូង ត្រូវយាយីដោយប៉េងប៉ោងបង្ហោះចេញពីដីកូរ៉េខាងជើង។

ឧប្បត្តិហេតុនេះ កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាកូរ៉េខាងត្បូង ប្រតិកម្មទៅកូរ៉េខាងជើងដែលចាប់ផ្តើមដាក់គ្រឿងបំពងសំឡេងហើយបើកឮៗ នៅតាមព្រំដែនឡើងវិញ។

​បងប្អូន​គូសត្រូវកូរ៉េខាងត្បូង​​និង​កូរ៉េ​ខាងជើង​​​​សុទ្ធតែបានជ្រើសយកវិធីសាស្រ្តបង្ហោះ​ប៉េងប៉ោង ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន ​ចាប់​តាំង​ពី​សង្គ្រាម​កូរ៉េ​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៥០ ហើយនេះគឺជាការបង្ហោះលើកទីដប់របស់កូរ៉េខាងជើងនៅឆ្នាំ២០២៤ ក្នុងអ្វីដែលខ្លួនអះអាងថា ដើម្បីសងសឹកចំពោះសកម្មជនកូរ៉េខាងត្បូង ដែលក៏បង្ហោះប៉េងប៉ោងដូចគ្នានេះដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លើកនេះ ប៉េងប៉ោងផ្ទុកសំរាមរបស់កូរ៉េខាងជើង ធ្លាក់ចូលបរិវេណវិមានប្រធានាធិបតី កូរ៉េខាងត្បូង តែម្តង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១០ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម