ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងជំងឺអេដស៍តម្លៃជាង៤ម៉ឺនដុល្លារ តាមពិតអាចលក់ថោកជាងមុនដល់ ១ពាន់ដងឯណោះ
យោងតាមការសិក្សាថ្មីមួយដែលត្រូវបានលើកឡើងនៅក្នុងសន្និសីទអេដស៍អន្តរជាតិនៅទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤, តាមពិតតម្លៃវ៉ាក់សាំងបង្ការជំងឺអេដស៍ អាចដាក់លក់ថោកជាងមុនដល់ជាង ១ពាន់ដងឯណោះ តែត្រូវក្រុមហ៊ុនផលិតដាក់លក់នៅក្នុងតម្លៃថ្លៃ ដែលធ្វើឲ្យមនុស្សភាគច្រើនពុំមានលទ្ធភាពទទួលយកវ៉ាក់សាំងប្រភេទនេះទៅប្រើប្រាស់។

វ៉ាក់សាំង Lenacapavir ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថសហរដ្ឋអាមេរិក Gilead ហើយត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់កប់ពពកនៅក្នុងប្រទេសបារាំង អាមេរិក ន័រវែស និងអូស្ត្រាលី។ វ៉ាក់សាំងនេះ ក៏អាចប្រើប្រាស់ជាថ្នាំព្យាបាលអ្នកជំងឺអេដស៍ផងដែរ ដោយតម្រូវឲ្យចាក់ចំនួន២ដងក្នុង១ឆ្នាំ ហើយត្រូវចំណាយថវិកាអស់ ៤២ ២៥០ដុល្លារ។ យ៉ាងណាមិញ ក្រុមអ្នកជំនាញ បានគណនាតម្លៃអប្បបរមាសម្រាប់ការផលិតថ្នាំ Lenacapavir ដោយផ្អែកលើតម្លៃគ្រឿងផ្សំ និងសង្វាក់ផលិតកម្ម ហើយរកឃើញថា ថ្នាំនេះអាចដាក់លក់ក្នុងតម្លៃត្រឹមតែ ៤០ដុល្លារក្នុងការប្រើប្រាស់រយៈពេល១ឆ្នាំ។ ក្រុមអ្នកជំនាញ ថា ទោះក្រុមហ៊ុន Gilead ដាក់លក់ក្នុងតម្លៃដែលប៉ាន់ស្មាននេះ ក៏ក្រុមហ៊ុនអាចរកផលចំណេញបានច្រើនផងដែរ ខណៈអ្នកជំងឺអេដស៍ប្រមាណជា ១០លាននាក់ ទំនងជាមានលទ្ធភាពប្រើប្រាស់វាជារៀងរាល់ឆ្នាំ ហើយតួលេខនេះអាចកើនដល់ ៦០លាននាក់នាថ្ងៃទៅមុខបន្ថែមទៀត។
នៅក្នុងការពិសោធថ្មីៗកន្លងទៅ បានរកឃើញថា ថ្នាំ Lenacapavir អាចផ្តល់ប្រសិទ្ធភាព១០០% ក្នុងការប្រើប្រាស់ជាវ៉ាក់សាំងបង្ការការឆ្លងមេរោគអេដស៍ បន្ទាប់ពីបានសាកល្បងពិសោធលើស្ត្រីជាង ៥ពាន់នាក់នៅអាហ្វ្រិកខាងត្បូង។
កម្មវិធីអង្គការសហប្រជាជាតិស្ដីពីជំងឺអេដស៍ UNAIDS បានលើកឡើងថានឹងអាចមានការប្រកាសពីរបកគំហើញដ៏អស្ចារ្យ ក្នុងការទប់ស្កាត់ការឆ្លងជំងឺអេដស៍ ប្រសិនបើថ្នាំ Lenacapavir ត្រូវបានផលិតយ៉ាងឆាប់រហ័ស និងដាក់លក់ក្នុងតម្លៃសមរម្យ។
សូមបញ្ជាក់ថា បើយោងតាមអង្គការសុខភាពពិភពលោក កាលពីឆ្នាំ២០២៣ មានករណីឆ្លងមេរោគអេដស៍សរុបចំនួន ១,៣លាននាក់ ដែលនាំឲ្យចំនួនសរុបនៃអ្នកផ្ទកមេរោគអេដស៍កើនឡើងដល់ ៣៩លាននាក់នៅជុំវិញពិភពលោក៕
ដោយ៖ ឈាង
ចុចអាន៖ អ្នកជំងឺអេដស៍ជាង៩លាននាក់ មិនទទួលការព្យាបាល ហើយមានអ្នកជំងឺម្នាក់ស្លាប់ជារៀងរាល់នាទី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ