Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី​​​ដើរតាមសម្ព័ន្ធមិត្ត​ ប្រកាសដាក់ទណ្ឌកម្ម​ជនជាតិអ៊ីស្រាអែលដែល​ប្រព្រឹត្ត​អំពើពាធា​

បានផុស

នៅ

​បន្ទាប់​ពី​ជប៉ុន និង​ប្រទេស​មួយចំនួន​ទៀត​​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ជន​ជាតិអ៊ីស្រាអែល​ដែល​​ប្រើ​​អំពើ​ហិង្សា​​លើ​ជនជាតិ​ប៉ាឡេស្ទីន អូស្ត្រាលី​​ក៏ចេញ​មុខ​បានប្រកាស​ដាក់​ទណ្ឌកម្មដូចគ្នា​និង​​ហាម​​ការធ្វើ​ដំណើរ​របស់​ជនជាតិអ៊ីស្រាអែល​ទាំងនោះ​​ចូល​ទឹកដី​អូស្រាលី​។​

(រូបភាព ៖ INGIMAGE)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី ២៤ ខែ កក្កដា រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីលោកស្រី Penny Wong បានប្រកាសពីការដាក់ទណ្ឌកម្ម​លើ​ជន​ជា​តិអ៊ីស្រាអែល៧​នាក់​​នៅថ្ងៃព្រហស្បតិ៍​ និងក្រុមអ្នកតាំងលំនៅខុសច្បាប់ថ្មី ខណៈដែលអ្នកទាំងនោះបានប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ដូចជាការវាយដំ ការរំលោភផ្លូវភេទ និងការធ្វើទារុណកម្ម។

ក្នុងសេចក្តីថ្លែងការណ៍​​មួយ លោកស្រី​រដ្ឋ​មន្ត្រី​ការបរទេស​ Wong បាន​លើក​ឡើងថា៖«យើងអំពាវនាវឱ្យអ៊ីស្រាអែលចាប់ជនល្មើសដែលប្រព្រឹត្តអំពើហិង្សា និងបញ្ឈប់សកម្មភាពធ្វើឱ្យមានភាពតានតឹង និងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងស្វែងរកការរំពឹងទុកបន្ថែមទៀតសម្រាប់ដំណោះស្រាយរដ្ឋពីរ»។

លោកស្រី Penny Wong (រូបភាព៖ AP)

ចំណាត់ការ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ធ្វើឡើង​តាម​សកម្មភាព​ស្រដៀង​គ្នា​នេះ​តាម​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក កាណាដា និង​ជប៉ុន។ កាលពីថ្ងៃទី១១ខែមិថុនា សហរដ្ឋអាមេរិក បានប្រកាស​ដាក់​ទណ្ឌកម្មថ្មី​ប្រឆាំងជនជាតិអ៊ីស្រាអែលរស់នៅលើទឹកដីប៉ាឡេស្ទីនជាច្រើននាក់ និងក្រុមជាតិនិយមអ៊ីស្រាអែលមួយក្រុម។

អំពើហឹង្សារបស់ជនជាតិអ៊ីស្រាអែលរស់នៅលើទឹកដីប៉ាឡេស្ទីន និងការវាយឆ្មក់យោធានៅតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់បានផ្ទុះឡើងក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥៨៩នាក់ចាប់តាំងពីថ្ងៃទី៧ខែតុលា។ នេះបើយោងតាមមន្ត្រីប៉ាឡេស្ទីន។

ក្រោយ​ការ​ប្រកាស​របស់​អូស្ត្រាលី ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​ទីក្រុង​កង់បេរ៉ា បាន​ថ្កោលទោស​អំពើ​ហិង្សា​ប្រឆាំង​សហគមន៍​ប៉ាឡេស្ទីនទាំង​នោះ​ ហើយអូស្ត្រាលីចាត់ទុកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីនគឺជាកាន់កាប់ខុសច្បាប់ និងជាឧបសគ្គដល់សន្តិភាព៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៤ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២០ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

Sokha Hotels

ព័ត៌មានពេញនិយម