Connect with us

ព័ត៌មានអន្ដរជាតិ

លើកដំបូង! យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី-ចិន ល្បាតរួមគ្នាកៀក អាមេរិក ដុតបញ្ឆេះស្ថានការណ៍ 

បានផុស

នៅ

តាមការចុះផ្សាយរបស់ New York Times កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤, ប្រទេសរុស្ស៊ីនិងចិន បានចាប់ផ្តើមការល្បាតរួមគ្នា នៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងជើង និងសមុទ្រ Bering ក្បែរឆ្នេរអាឡាស្កា ខណៈកងកម្លាំងអាមេរិក បានបញ្ជូនយន្តហោះទៅប្រដេញស្ទាក់ ជាហេតុដុតបញ្ឆេះស្ថានការណ៍ឲ្យក្តៅឆួល។

(រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ីបានឲ្យដឹងថា ការល្បាតរួមគ្នានេះ មានការចូលរួមពីសំណាក់ យន្តហោះផ្ទុកមីស៊ីលយុទ្ធសាស្ត្រធុន TU-95MS និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Xian H-6 របស់កងទ័ពអាកាសចិន។

ត្បិតតែប្រទេសទាំងពីរ ធ្លាប់ធ្វើការល្បាតរួមគ្នាជាច្រើនលើកច្រើនសានាពេលកន្លងមក ហើយរុស្ស៊ី តែងតែបញ្ជូនយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួន ហោះហើរលើសមុទ្រ Bering ក៏ដោយ ប៉ុន្តែ​សកម្មភាពរួម​កាលពី​ថ្ងៃ​ពុធ ​គឺជា​លើក​ដំបូងហើយ ​ដែល​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់សម្ព័ន្ធមិត្ត​ទាំង​ពីរ បង្ហាញវត្តមានរួមគ្នា​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងជើង​។

(រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

ពាក់ព័ន្ធការល្បាតនេះដែរ ទីក្រុងមូស្គូនិងប៉េកាំង បញ្ជាក់ថា ខ្លួនមិនចង់សំដៅលើភាគីទីបីណាមួយឡើយ ហើយក្រោយមកទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) ក៏និយាយដែរថា យន្តហោះទម្លាក់គ្រាប់បែកទាំងនោះ គឺស្ថិតនៅក្នុងដែនអាកាសអន្តរជាតិ និងមិនមែនជាការគំរាមកំហែងអ្វីទេ។

ទោះបីជាយ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភារដ្ឋអាឡាស្កា លោកស្រី Lisa Murkowski បានចាត់ទុកព្រឹត្តិការណ៍នេះថាជា “ទង្វើបង្កហេតុរបស់សត្រូវដែលមិនធ្លាប់មានពីមុនមកសោះ”។

(រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

សូមបញ្ជាក់ថា ចិននិងរុស្ស៊ី បានបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធចាប់តាំងពីទីក្រុងមូស្គូ ត្រូវប្រទេសលោកខាងលិច ដាក់ទណ្ឌកម្ម បន្ទាប់ពីការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងសម្ព័ន្ធមិត្តទាំងពីរ ត្រូវបានសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ឃ្លាំមើលមិនដាច់កន្ទុយភ្នែក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះទម្លាក់គ្រាប់បែក ចិន-រុស្ស៊ី ហោះរួមគ្នាលើដែនទឹកជុំវិញ ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងបរិស្ថាន បន្ត​ដាក់​ចេញ​វិធានការ​ទប់ស្កាត់ការបំពុលខ្យល់ ​ធ្វើ​ឱ្យ​គុណភាព​ខ្យល់​ប្រសើរ​ឡើង

ជីវិតកម្សាន្ដ៣១ នាទីutes មុន

Jacquelin ខ្លាចការអញ្ជើញទៅថៃ ក្រោយតួសម្ដែងចិន២រូប ជាប់ក្នុងអន្ទាក់ចាប់ជំរិត

សន្តិសុខសង្គម៤៧ នាទីutes មុន

នគរបាលខេត្តបាត់ដំបង​ដុតបំផ្លាញគ្រឿងក្នុង និងសាច់មាន់បង្កកខូចគុណភាពជិត៤តោន ក្រោយបង្ក្រាបបានជាបន្តបន្ទាប់

ព័ត៌មានជាតិ៥៦ នាទីutes មុន

មេសិទ្ធិមនុស្ស ស្នើអង្គការការអភិវឌ្ឍកុមារកម្ពុជា កុំធ្វើទង្វើណាមួយបំពានលើសិទ្ធិកុមារជាកូនអ្នកជាប់ឃុំ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ៩ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម