ព័ត៌មានអន្ដរជាតិ
លោកស្រី ហារីស ដាក់សម្ពាធអ៊ីស្រាអែលឲ្យបញ្ចប់សង្គ្រាមនៅហ្គាហ្សា
ក្នុងជំនួបនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅថ្ងៃសុក្រនេះបានដាក់សម្ពាធនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីធ្វើយ៉ាងណាឲ្យឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកាត់បន្ថយសោកនាដកម្មលើជនស៊ីវិលប៉ាឡេស្ទីន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ បន្ទាប់ពីជំនួបជាមួយលោក Netanyahu, លោកស្រី ហារីស ដែលទំនងក្លាយជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ បាននិយាយថា៖«វាដល់ពេលហើយដែលសង្គ្រាមនេះត្រូវបញ្ចប់។ យើងមិនអាចបណ្ដោយឲ្យខ្លួនយើងនៅទ្រាំរងការឈឺចាប់ទេ ហើយខ្ញុំនឹងមិននៅស្ងៀមឡើយ»។
សម្ដីលើកនេះរបស់លោកស្រី ហារីស មានភាពប្រាកដប្រជានិងខ្លាំងក្លាជាងអ្វីដែលលោក ចូ បៃដិន ប្រធានាធិបតីជិតផុតអាណត្តិរបស់អាមេរិកធ្លាប់បានលើកឡើងនាពេលកន្លងមក។ ប្រការនេះហើយទើបមានមតិមួយចំនួនចោទសួរ ថាតើលោកស្រីនឹងអាចកាន់តែមានភាពឆេវឆាវជាងនេះទៅទៀតដែរឬទេ ក្នុងការដោះស្រាយវិបត្តិនៅហ្គាហ្សាជាមួយលោក Netanyahu ប្រសិនបើលោកស្រីជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខ។
ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគមិនរំពឹងថា នឹងមានការផ្លាស់ប្តូរដ៏ធំដុំអ្វីឡើយនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីតោននៅមជ្ឈិមបូព៌ា។
កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកក្កដា លោក ចូ បៃដិន បានជួបជាមួយលោក Netanyahu នៅវ៉ាស៊ីតោន ប៉ុន្តែហាក់មិនបង្ហាញអ្វីគួរឲ្យកត់សម្គាល់នោះឡើយ នៅក្នុងជំនួបរវាងមេដឹកនាំទាំង២។ ក្រុមជំនួយការលោក បៃដិន បាននិយាយថា លោកប្រធានាធិបតីបានជំរុញឲ្យមានបទឈប់បាញ់នៅក្នុងកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងជាមួយមេដឹកនាំអ៊ីស្រាអែល ចាប់តាំងពីលោក បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុង Tel Aviv នៅប៉ុន្មានថ្ងៃបន្ទាប់ពីផ្ទុះសង្គ្រាមថ្ងៃទី៧ ខែតុលាកន្លងទៅរវាងអ៊ីស្រាអ៊ែលនិងហាម៉ាស។
បទឈប់បាញ់ បានក្លាយជាកម្មវត្ថុនៃកិច្ចចរចាអស់រយៈពេលជាច្រើនខែរវាងអាមេរិកនិងអ៊ីស្រាអែល។ មន្ត្រីអាមេរិកជឿថា ទាំងអ៊ីស្រាអែលនិងហាម៉ាសកាន់តែខិតជិតដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់រយៈពេល៦សប្តាហ៍ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាស ដែលមានដូចជា ស្ត្រី អ្នកជំងឺ មនុស្សចាស់ជរា និងអ្នករងរបួស។
ពាក់ព័ន្ធនឹងបទឈប់បាញ់នេះ លោកស្រី ហារីស បានរៀបរាប់ថា៖«មានចលនាប្រកបដោយក្តីសង្ឃឹមនៅក្នុងកិច្ចពិភាក្សា ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយលើដំណោះស្រាយនេះ ហើយដូចដែលខ្ញុំទើបតែបានប្រាប់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ថាវាដល់ពេលដែលត្រូវសម្រេចកិច្ចព្រមព្រៀងនេះហើយ»។
ក្នុងនាមជាអនុប្រធានាធិបតី លោកស្រី ហារីស ភាគច្រើនបានគាំទ្រលោក បៃដិន យ៉ាងម៉ឺងម៉ាត់ទាក់ទិននឹងសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ប៉ុន្តែលោកស្រីបានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីកំពុងបាត់បង់ភាពអត់ធ្មត់ចំពោះវិធានការយោធារបស់អ៊ីស្រាអែល។ លោកស្រី ហារីស បាននិយាយថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួនមែន ប៉ុន្តែរបៀបការពារខ្លួននោះមិនគួរផ្ដល់នូវផលប៉ះពាល់នោះឡើយ។ ដូចដែលធ្លាប់លើកឡើងកាលពីខែមីនាកន្លងទៅ លោកស្រី ហារីស បាននិយាយថា អ៊ីស្រាអែលមិនបានចាត់វិធានការគ្រប់គ្រាន់ទេ ក្នុងការកាត់បន្ថយ«មហន្តរាយមនុស្សធម៌»។
ជម្លោះចុងក្រោយរវាងអ៊ីស្រាអែល និងហាម៉ាស បានឆាបឆេះឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលពីតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស ១២០០នាក់ និងចាប់យកចំណាប់ខ្មាំងជាង២៥០នាក់។
ចាប់ពីពេលនោះមក ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្សជាង ៣៩០០០នាក់និងបណ្តាលឲ្យមានគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរលើជនស៊ីវិលប៉ាឡេស្ទីន៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង