ព័ត៌មានអន្ដរជាតិ
FBI ប្រកាសផ្ដល់រង្វាន់១០លានដុល្លារដល់អ្នកផ្ដល់ព័ត៌មាននាំទៅចាប់ខ្លួនបុរសជនជាតិកូរ៉េខាងជើងម្នាក់
អ្នកស៊ើបការណ៍យោធាកូរ៉េខាងជើងម្នាក់ ត្រូវបានចោទប្រកាន់ពីបទគប់គិតចូលលួចព័ត៌មានពីអ្នកផ្តល់ការការពារសុខភាពអាមេរិក អង្គការណាសា មូលដ្ឋានយោធាអាមេរិក និងអង្គភាពអន្តរជាតិផ្សេងទៀត ដោយលួចយកព័ត៌មានរសើប និងដំឡើងកម្មវិធី ransomware ដើម្បីផ្តល់ភាពងាយស្រួលដល់ការវាយប្រហារតាមអ៊ីនធឺណិតបន្ថែមទៀត ខណៈ FBI នឹងផ្ដល់រង្វាន់រហូតដល់១០លានដុល្លារជូនចំពោះអ្នកដែលផ្ដល់ព័ត៌មាននាំទៅដល់ការចាប់ខ្លួនបុរសរូបនោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែកក្កដានេះ។

លោក Rim Jong Hyok ត្រូវបានរងការចោទប្រកាន់ដោយគណៈវិនិច្ឆ័យនៅទីក្រុង Kansas រដ្ឋ Kansas ពីបទលាងលុយកខ្វក់តាមរយៈធនាគារចិន បន្ទាប់មកប្រើប្រាស់លុយទាំងនោះដើម្បីទិញម៉ាស៊ីនមេកុំព្យូទ័រ និងផ្តល់ជំនួយដល់ការវាយប្រហារតាមអ៊ីនធឺណិតបន្ថែមទៀតលើវិស័យការពារជាតិ បច្ចេកវិទ្យា និងអង្គភាពរដ្ឋាភិបាលជុំវិញពិភពលោក។
ក្រុមមន្ត្រីអាមេរិកបានឲ្យដឹងថា ការចូលលួចយកព័ត៌មានពីមន្ទីរពេទ្យអាមេរិក និងកន្លែងផ្ដល់សេវាថែទាំសុខភាពផ្សេងទៀតបានរំខានដល់ការព្យាបាលអ្នកជំងឺ ហើយថែមទាំងទាមទារយកប្រាក់លោះទៀតផង។ លោកត្រូវបានចោទប្រកាន់ថាបានកំណត់គោលដៅលើអង្គភាពចំនួន១៧នៅរដ្ឋចំនួន១១របស់សហរដ្ឋអាមេរិក រួមទាំងអង្គការណាសា និងមូលដ្ឋានទ័ពអាមេរិក ក៏ដូចជាក្រុមហ៊ុនការពារជាតិ និងថាមពលនៅក្នុងប្រទេសចិន តៃវ៉ាន់ និងកូរ៉េខាងត្បូងជាដើម។
លើសពីនេះក៏មានការចោទប្រកាន់សមាជិកផ្សេងទៀតនៃអង្គភាព Andariel នៃការិយាល័យត្រួតពិនិត្យទូទៅរបស់ប្រទេសកូរ៉េខាងជើងដែលបានចូលប្រើប្រព័ន្ធកុំព្យូទ័ររបស់ អង្គការណាសា ដោយទាញយកទិន្នន័យផ្សេងៗ ថែមទាំងលួចចូលដល់ខាងក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនការពារជាតិនៅរដ្ឋ Michigan និង California ក៏ដូចជាមូលដ្ឋានទ័ពអាកាស Randolph នៅរដ្ឋតិចសាស់ និងមូលដ្ឋានទ័ពអាកាស Robins ក្នុងរដ្ឋ Georgia។

ជាមួយគ្នានេះមន្ត្រី FBI ជាន់ខ្ពស់មួយរូបបានឲ្យដឹងថា ក្រុមឧក្រិដ្ឋកម្មអ៊ីនធឺណិតទាំងនោះស្វែងរកព័ត៌មានលម្អិតអំពីយន្តហោះចម្បាំង ប្រព័ន្ធការពារមីស៊ីល ប្រព័ន្ធទំនាក់ទំនងផ្កាយរណប និងប្រព័ន្ធរ៉ាដា។ ចំណែកកំណត់ត្រារបស់តុលាការបានឲ្យដឹងថា លោក Rim ធ្លាប់រស់នៅក្នុងប្រទេសកូរ៉េខាងជើង និងធ្វើការនៅការិយាល័យរបស់ទីភ្នាក់ងារចារកម្មយោធាទាំងនៅក្នុងទីក្រុងព្យុងយ៉ាង និង ទីក្រុង Sinuiju ។ FBI ក៏នឹងផ្ដល់រង្វាន់រហូតដល់១០លានដុល្លារជូនចំពោះអ្នកដែលផ្ដល់ព័ត៌មាននាំទៅដល់ការចាប់ខ្លួនលោក Rim ឬប្រតិបត្តិកររដ្ឋាភិបាលបរទេសផ្សេងទៀតដែលកំណត់គោលដៅសំខាន់លើហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថាក្រសួងយុត្តិធម៌អាមេរិកបានកាត់ទោសករណីជាច្រើនដែលទាក់ទងនឹងការចូលលួចព័ត៌មានរបស់កូរ៉េខាងជើង។ ជាឧទាហរណ៍ ក្នុងឆ្នាំ ២០២១ តុលាការអាមេរិកបានចោទប្រកាន់អ្នកបង្កើតកម្មវិធីកុំព្យួទ័រ (computer programmer) ៣នាក់របស់កូរ៉េខាងជើងក្នុងការចូលលួចព័ត៌មានជាច្រើន រួមទាំងការវាយប្រហារបំផ្លិចបំផ្លាញដែលផ្តោតលើស្ទូឌីយោភាពយន្តអាមេរិក និងការប៉ុនប៉ងលួច និងជំរិតយកប្រាក់ជាង ១,៣ពាន់លានដុល្លារពីធនាគារ និងក្រុមហ៊ុនជុំវិញពិភពលោក៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?