ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី បណ្ដេញមន្ត្រីប៉ូលិសជាង ១ ៦០០នាក់ ក្នុងរយៈពេល១ទសវត្សរ៍
លោក Azri Ahmad ស្នងការប៉ូលិសម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ថា មន្ត្រីប៉ូលិសសរុបចំនួន ១ ៦៧១នាក់ ត្រូវបានបណ្តេញចេញពីការងារ គិតចាប់ពីឆ្នាំ២០១៤ រហូតមកដល់ពាក់កណ្ដាលឆ្នាំ២០២៤។

លោក Azri បាននិយាយថា ក្នុងអំឡុងពេល១ទសវត្សរ៍កន្លងទៅនេះ ក៏មានមន្រ្តីប៉ូលិសចំនួន ១៥ ៥៤៦នាក់ ដែលបានទទួលរងនូវចំណាត់ការវិន័យផ្សេងៗផងដែរ បន្ទាប់ពីបើកការស៊ើបអង្កេតលើករណីចំនួន ៤០ ៤៣៦ ក្នុងបណ្ដឹងពីអំពើពុករលួយ ការរំលោភអំណាច និងការប្រព្រឹត្តបទល្មើសសផ្សេងៗ។
ក្រៅពីនោះ ក៏មានប៉ូលិសប្រមាណពី ១ម៉ឺន ទៅ២ម៉ឺននាក់ បានស្ថិតនៅក្រោមការឃ្លាំមើល និងស៊ើបអង្កេតដោយផ្ទាល់ដោយនាយកដ្ឋានសុចរិតភាព និងអនុលោមតាមស្ដង់ដារ JIPS របស់ម៉ាឡេស៊ី។
លោក Azri បានសង្កត់ធ្ងន់ថា គ្រាន់តែឆ្នាំ២០២៣ មន្ត្រីប៉ូលិស ១៩ ៣៥២នាក់ ត្រូវបានរងការស៊ើបអង្កេត ហើយក្នុងនោះបានរកឃើញថា មានមន្ត្រីចំនួន ១ ៣៩៦នាក់បានប្រព្រឹត្តកំហុស។ ចំណែកនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ មានការបើកស៊ើបអង្កេតចំនួន ១១ ២២១ករណី ក្នុងនោះមានមន្ត្រីប្រព្រឹត្តខុសចំនួន ៦៨៩នាក់។
លោកស្នងការ បានបន្ថែមថា នាយកដ្ឋាន JIPS ក៏បានបើកប្រតិបត្តិការឃាត់ខ្លួនប៉ូលិសចំនួន ៧៩៨នាក់ផងដែរ ចំពោះបទល្មើសពាក់ព័ន្ធនឹងល្បែងស៊ីសង គ្រឿងញៀន និងការចូលរួមមិនសមរម្យនៅតាមមជ្ឈមណ្ឌលកម្សាន្ត។
សូមបញ្ចាក់ថា កាលពីដើមខែឧសភាកន្លងទៅ មន្ត្រីប៉ូលិសជាន់ខ្ពស់២រូប ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួនជាង២១ម៉ឺនដុល្លារពីពាណិជ្ជករម្នាក់ ដើម្បីបិទសំណុំរឿងស៊ើបអង្កេតទាក់ទិននឹងការទិញអាវុធដោយជនជាតិអ៊ីស្រាអែលមួយរូប។
ក្នុងករណីដាច់ដោយឡែកមួយទៀត មានការឃាត់ខ្លួនប៉ូលិសចំនួន៦នាក់ ពាក់ព័ន្ធនឹងការសហការគ្នាក្នុងករណីចាប់ជំរិតទារប្រាក់ចំនួនជិត២៧ម៉ឺនដុល្លារ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?