Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះ​ទឹក​ជំនន់ និង​បាក់​ដី​នៅ​វៀតណាម សម្លាប់​មនុស្ស​១០​នាក់ និង​៩​នាក់​បាត់​ខ្លួន

បានផុស

នៅ

យ៉ាង​ហោច​ណាស់​ មនុស្ស​ចំនួន​១០​នាក់ត្រូវ​បាន​សម្លាប់និង​​៩​នាក់​ផ្សេង​ទៀតបាន​បាត់​ខ្លួន បន្ទាប់​ពី​​ភាគ​ខាង​ជើង​ប្រទេស​​​​វៀតណាម​ទទួល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ និង​ការ​បាក់​ដី ដែល​បង្ក​ឡើង​ដោយ​ព្យុះ​ព្រះ​ពិរុណ​​នៅ​ក្នុង​សប្ដាហ៍​នេះ។ នេះ​បើ​យោង​​តាម​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​វៀតណាម​នៅ​ថ្ងៃ​​សុក្រ​ទី​២៦​ខែ​កក្កដា​ឆ្នាំ​២០២៤។

(រូបភាព៖ Đức Thọ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ព្យុះ​បាន​វាយ​ប្រហារ​ខេត្ត Quang Ninh កាល​ពី​ថ្ងៃ​អង្គារ បណ្ដាល​ឲ្យ​​​បាក់​ដី និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​​ស្ទើរ​តែ​ពាសពេញ​ភាគ​​ខាង​ជើង​ប្រទេស​ក្នុង​រយៈពេល​​​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​​ ដែល​ធ្វើ​ឲ្យ​​​កម្រិត​ទឹក​ភ្លៀង​មាន​កម្ពស់​លើស​ពី ៣០​សង់ទីម៉ែត្រ​នៅ​​​តាម​តំបន់​មួយ​ចំនួន។ ក្នុង​ចំណោម​អ្នក​ស្លាប់ មាន​៧​នាក់​ស្ថិត​នៅ​ក្នុង​ខេត្ត Son La ២​នាក់​នៅ​ខេត្ត Dien Bien និង​ម្នាក់​នៅ​រដ្ឋធានី​ហាណូយ។

ផ្ទះ​ជា​ច្រើនរយ​​ខ្នង​នៅ​ខេត្ត Dien Bien បាន​លិច​ដល់​ដំបូល ខណៈ​ផ្លូវ​​ថ្នល់​​​កំពុង​ស្ថិត​នៅ​ក្រោម​ផ្ទៃ​ទឹក។ បន្ថែម​ពីនេះ ទឹក​ជំនន់ និង​ករណី​បាក់​ដី​ បាន​បំផ្លិច​បំផ្លាញ​ស្រូវ​និង​ផល​ដំណាំ​ជិត​៣ម៉ឺន​ហិកតា ព្រម​ទាំង​​សម្លាប់​សត្វ​ពាហនៈ​​អស់​ជិត​២​ម៉ឺន​ក្បាល​ផង​ដែរ។

ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​បាន​ព្យាករ​ថា បន្ទាប់​ពី​ឥទ្ធិពល​ព្យុះ​ព្រះ​ពិរុណ តំបន់​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​​​នេះ​នឹង​​រង​ការ​វាយ​ប្រហារ​សា​ជា​ថ្មី​ម្ដង​ទៀត​​ដោយសារ​រលក​កម្ដៅ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ឆាប់ៗ​ខាង​មុខ៕

ដោយ៖ ឈាង​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម២ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

កីឡា៣ ម៉ោង មុន

Kaka ថា ខ្លួន​ឈ្នះ​ World Cup គ្មាន​អ្វី​អស្ចារ្យ ដូច CR7 ជាកីឡាករល្អបំផុតឡើយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម