Connect with us

ព័ត៌មានអន្ដរជាតិ

បណ្ដាញ​រថភ្លើង​បារាំង​រង​ការ​វាយ​ប្រហារប៉ុន្មាន​ម៉ោង ​មុន​ចាប់​ផ្ដើម​ព្រឹត្តិការណ៍​អូឡាំពិក

បានផុស

នៅ

បណ្តាញរថភ្លើងល្បឿនលឿន TGV ដ៏​មមាញឹកបំផុតរបស់​បារាំង បាន​រង​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​បង្កឲ្យ​មានភាពចលាចល នៅមុនពិធីបើក​ព្រឹត្តិការណ៍​កីឡាអូឡាំពិកនៅទីក្រុងប៉ារីស បើ​ទោះ​ជា​បារាំង​បាន​ដាក់​​ពង្រាយ​កង​កម្លាំង​​​ទ័ព និង​ប៉ូលិស​រាប់​ម៉ឺន​នាក់​​ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​​ក៏​ដោយ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិករផ្លូវរថភ្លើងរដ្ឋ SNCF បាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើងលើប្រអប់​ផ្ដល់​សញ្ញា​របស់​រថភ្លើង​នៅតាមបណ្តោយខ្សែ​ផ្លូវ​​ ដែលតភ្ជាប់ទីក្រុងប៉ារីសជាមួយទីក្រុង​ផ្សេងៗ​ទៀត​ដូចជា ទីក្រុង Lille នៅភាគខាងជើង, ទីក្រុង Bordeaux នៅភាគខាងលិច និង​ទីក្រុង Strasbourg នៅភាគខាងកើត។ ទន្ទឹម​នោះ ការ​វាយ​ប្រហារ​មួយ​ផ្សេង​ទៀត​បាន​​កើត​ឡើង​នៅ​​លើ​ខ្សែ​​រថភ្លើង​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង Marseille តែ​ត្រូវ​បាន​រារាំង​ទាន់​ពេល​វេលា​។ មនុស្សរាប់ម៉ឺន​នាក់ត្រូវបាន​ជាប់​គាំង​ខ្លួន​មិន​អាច​ធ្វើ​ដំណើរ​ទៅ​​ណាបាន។

ក្រុមហ៊ុន SNCF បានជំរុញឲ្យ​អ្នកដំណើរទាំងអស់ពន្យារពេលការធ្វើដំណើររបស់ពួកគេ ខណៈ​​ការជួសជុលកំពុងដំណើរការ។ ការ​រំខាន​នេះ អាច​មាន​រយៈពេល​យ៉ាង​ហោច​ណាស់​ទៅ​ដល់ចុងសប្តាហ៍​ឯណោះ ហើយ​រថភ្លើង​​ដែល​​កំពុង​ចេញ​ដំណើរ ត្រូវ​បាន​ហៅ​ឲ្យ​ត្រឡប់​ចូល​ស្ថានីយ​ដើម​វិញ។

បច្ចុប្បន្ន មិន​ទាន់​​​មាន​អះអាងថា​ជា​ទង្វើ​របស់​ក្រុម​វាយ​ប្រហារ​ណា​មួយ​នោះ​ទេ ឬ​​ក៏​មានការ​​បង្ហាញ​​ថា​វា​ជាប់​ទាក់ទិន​នឹង​រឿង​នយោបាយ​ដែរ​ឬ​ក៏​អត់។

រដ្ឋមន្ត្រីដឹកជញ្ជូនលោក Patrice Vergriete បានប្រាប់អ្នកយកព័ត៌មាននៅឯ​ស្ថានីយ​រថភ្លើង Gare du Nord ថា ការ​វាយ​ប្រហារ​នេះគឺជាអំពើឧក្រិដ្ឋកម្ម។ ចំណែក​ឯ​លោក Valerie Pecresse ប្រធាន​តំបន់​ប៉ារីស បាន​និយាយ​ថា ទង្វើ​បង្ក​រឿង​នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ តែ​វា​​​មាន​គោល​បំណង​ធ្វើ​ឲ្យ​​មាន​អស្ថិរភាព​នៅ​ក្នុង​​ប្រទេស​​បារាំង។

សូម​បញ្ជាក់​ថា ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ប៉ារីស​ នឹង​ប្រារព្ធ​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា រហូត​ដល់​​ថ្ងៃ​ទី​១១ ខែ​សីហា​ខាង​មុខ។ ព្រឹត្តិការណ៍​​​លើក​នេះ ធ្វើ​ឡើង​​ចំ​ពេល​​មាន​ការ​ព្រួយ​បារម្ភ​​​ផ្នែក​សន្តិសុខ​​​​​​ និង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​សង្គ្រាម​នៅ​​ហ្គាហ្សា។ ក្រុម​ឆ្វេង​និយម​នៅ​បារាំង បាន​ប្រឆាំង​នឹង​​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​​​លើ​ក្រុម​ហាម៉ាស​ក្នុង​តំបន់​ហ្គាហ្សា។

ជា​វិធានការ​​ការពារ រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​បារាំង ប្រកាស​នឹង​ផ្ដល់​សេវា​​​​កម្ម​​​ការពារ​ពិសេស​ចំពោះ​​​ក្រុម​អត្តពលិក​​អ៊ីស្រាអែលរយៈពេល​២៤​ម៉ោង​ពេញ​ក្នុង​១​ថ្ងៃ​រហូត​ដល់​ចប់​​​ព្រឹត្តិការណ៍​កីឡាអូឡាំពិក ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​មាន​ហេតុការណ៍​អាក្រក់​ដូច​កាល​ពី​៥២​ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​កាលណោះ​ក្រុម​ភេរវករ​ប៉ាឡេស្ទីន​​​បាន​សម្លាប់​​អត្តពលិក​អ៊ីស្រាអែល​ចំនួន​១១​នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៤ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម