Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ នឹង​រៀបចំ​សមាជ​​បក្ស​ម្ដង​ទៀត​នៅ​កន្លែង​ដែល​លោក​ត្រូវ​គេ​ប៉ង​ធ្វើ​ឃាត

បានផុស

នៅ

លោក ដូណាល់ ត្រាំ បាននិយាយកាលពី​ថ្ងៃ​ទី​២៦​ខែ​កក្កដា​ថា លោកនឹងធ្វើ​សមាជ​គណបក្ស​សាធារណរដ្ឋ​មួយទៀត ក្នុងពេលឆាប់ៗ​ខាង​មុខ នៅ​ទីតាំងដែលខ្មាន់កាំភ្លើងម្នាក់​ធ្លាប់ប៉ុនងប៉ងធ្វើ​ឃាត​រូប​លោក តែ​មិន​បាន​សម្រេច​​កាល​​ពី​ជិត២សប្តាហ៍មុន។

លោក ដូណាល់ ត្រាំ នៅ​ក្នុង​ហេតុការណ៍​ប៉ុនប៉ងធ្វើ​ឃាត​កាល​ពី​ថ្ងៃ​ទី​១៤​កក្កដា (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «ខ្ញុំនឹង​ត្រឡប់​​ទៅ​ទីក្រុង Butler រដ្ឋ Pennsylvania វិញ សម្រាប់ពិធី​ជួប​ជុំ​ដ៏ធំ និងស្រស់ស្អាត»។ យ៉ាង​​ណា​មិញ លោក​ ត្រាំ មិន​បាន​ប្រាប់​ពី​​កាល​បរិច្ឆេទ​សម្រាប់​​សមាជ​នេះ​ទេ ប៉ុន្តែ​លោក​បាន​ឲ្យ​គ្រប់​គ្នា​ ​«រង់ចាំ» សម្រាប់​ព័ត៌មាន​លម្អិត។

ហេតុការណ៍លបប្រហារលោក ត្រាំ កាលពីថ្ងៃទី១៤ខែកក្កដា បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ យ៉ាងណាក្តី លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ។

កាលពីថ្ងៃពុធ សភាអាមេរិកបានបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងការបង្កើតក្រុមការងារមួយ ដើម្បីស៊ើបអង្កេតការប៉ុនប៉ងធ្វើឃាត​លោក ដូណាល់ ត្រាំ ហើយ​​បាន​បង្ហាញពីការខឹងសម្បារចំពោះវិធានការ​គ្រប់គ្រង​ស្ថានការណ៍របស់ទីភ្នាក់ងារ​ចារកម្ម។

ការស្ទង់មតិរបស់​សារព័ត៌មាន Wall Street Journal ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃសុក្រ បានឲ្យ​ដឹងថា លោក ត្រាំ បាន​នាំ​មុខ​២% លើអនុប្រធានាធិបតី​មក​ពី​គណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស ក្នុង​សម្លេង ៤៩% ទល់​នឹង ៤៧% សម្រាប់​ការ​ប្រកួត​ប្រជែង​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នា​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​ខាង​មុខ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ វិនាទី មុន

អភិបាលខេត្តប៉ៃលិន ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធសហការគ្នាបង្ក្រាបបទល្មើសនេសាទខុសច្បាប់

ជីវិតកម្សាន្ដ១០ នាទី មុន

ស្រួង ភាវី ខកចិត្តខ្លាំង ក្រោយផ្ទុះរឿងយកហូលខ្មែរទៅស្លៀកហាត់ប្រាណជាន់ឈ្លីវប្បធម៌

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

លោក ត្រាំ នឹង​រៀបចំ​សមាជ​​បក្ស​ម្ដង​ទៀត​នៅ​កន្លែង​ដែល​លោក​ត្រូវ​គេ​ប៉ង​ធ្វើ​ឃាត

ព័ត៌មានជាតិ១៧ នាទី មុន

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ​ប្រាថ្នា​ចង់​ទៅ​ឈរ​នៅ​តំបន់​កន្ទុយ​នាគ ជំរុញ​ឲ្យ​រដ្ឋាភិបាល​សាងសង់​ផ្លូវ​ទៅ​ដល់​ឲ្យ​បាន

ព័ត៌មានជាតិ២៧ នាទី មុន

ផ្ទះ ៣៦ ខ្នង និងសាលារៀន ១ ខ្នង នៅស្រុកឯកភ្នំ ត្រូវខ្យល់កន្ត្រាក់វាយបំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម