ព័ត៌មានអន្ដរជាតិ
តើកម្លាំងរញ្ជួយដីចន្លោះ៥,១-៥,៣ រិចទ័រ បណ្តាលឱ្យខូចខាតកម្រិតណា?
យោងលើទិន្នន័យវាយតម្លៃបឋម កម្លាំងរញ្ជួយដីត្រឹម៥,១-៥,៣រិចទ័រនឹងបណ្តាលឱ្យអ្នករស់នៅតំបន់ផ្ទាល់ដឹងថាមានកម្លាំងរញ្ជួយ ប៉ុន្តែវានឹងមិនបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ ក្រៅពីការធ្លាក់របស់របរចេញពីធ្នើ ឬក៏បែកបាក់បង្អួចអគារនោះទេ។ តំបន់ប្រជុំជន Kon Tum មានប្រជាជន៤៧៤០០នាក់ មានចម្ងាយ៥៨គីឡូម៉ែត្រពីមជ្ឍមណ្ឌលរញ្ជួយដី។
តាមការព្យាករណ៍ ការរញ្ជួយនោះនឹងបណ្តាលឱ្យញ័រនៅភូមិភាគកណ្តាលវៀតណាម និងភាគខាងត្បូងប្រទេសឡាវ។
តាមការចុះផ្សាយរបស់ crisis24.garda អាជ្ញាធរត្រូវការពេលវេលាច្រើនម៉ោង ដើម្បីវាយតម្លៃពីផលប៉ះពាល់បណ្តាលឱ្យខូចខាតដោយសារគ្រោះរញ្ជួយដីដ៏កម្រនេះ។
បន្ថែមពីនេះទៀត អាជ្ញាធរប្រហែលជាត្រូវបិទសេវាដឹកជញ្ជូនជាបណ្តោះអាសន្នក្នុងតំបន់ដែលរងការវាយប្រហារដោយផ្ទាល់ ដើម្បីត្រួតពិនិត្យមើលការខូចខាត។ ការរំខានខ្លះអាចកើតមានអំឡុងពេលបិទចរាចរណ៍នេះ ប៉ុន្តែសេវាកម្មទំនងចាប់ផ្តើមឡើងវិញក្នុងរយៈពេលដ៏ខ្លី ប្រសិនបើគ្មានការខូចខាតធ្ងន់ធ្ងរទេនោះ។
យ៉ាងណាមិញ រញ្ជួយដីចន្លោះ៥,១-៥,៣ រិចទ័រ មិនត្រឹមកើតលើខេត្តនៅវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែកម្លាំងនេះក៏បានអង្រួនដល់ខេត្ត Ubon Ratchathani និង Sakon Nakhon ប្រទេសថៃ ដោយបណ្ដាលឲ្យមនុស្សនៅក្នុងអគារខ្ពស់ៗ មានអារម្មណ៍វិលមុខ ចង់ក្អូតចង្អោរ និងញ័រទ្រូងជាខ្លាំង៕

ចុចអាន៖រញ្ជួយដីនៅខេត្តវៀតណាមជាប់កម្ពុជា តែញ័រខ្លាំងដល់ទឹកដីប្រទេស ថៃ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ