ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅខេត្តវៀតណាមជាប់កម្ពុជា តែញ័រខ្លាំងដល់ទឹកដីប្រទេស ថៃ
កម្លាំងរញ្ជួយដី៥.១រិចទ័រដែលវាយប្រហារខេត្ត KonTun ភូមិភាគកណ្តាលប្រទេសវៀតណាមជាប់ខេត្តរតនគីរីរបស់កម្ពុជានោះ ក៏បានអង្រួនដល់ខេត្ត Ubon Ratchathani និង Sakon Nakhon ប្រទេសថៃ ដោយបណ្ដាលឲ្យមនុស្សនៅក្នុងអគារខ្ពស់មានអារម្មណ៍វិលមុខ និងញ័រ។
មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះមហន្តរាយភូមិសាស្ត្រ នាយកដ្ឋានធនធានរ៉ែក្នុងប្រទេសថៃរាយការណ៍នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ នាវេលាម៉ោង ១១:៣៥ នាទីព្រឹក (ម៉ោងក្នុងស្រុក) ថា គ្រោះរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័រ បានកើតឡើងលើដីក្នុងជម្រៅ ៤.៥ គីឡូម៉ែត្រ ដែលជាចំណុចខាងលើចំណុចកណ្តាលនៃការរញ្ជួយដីនៅភាគកណ្តាលប្រទេសវៀតណាម ឆ្ងាយពីទីក្រុង KonTum ប្រហែល ៥៤គីឡូម៉ែត្រប៉ុណ្ណោះ។
ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅឆ្ងាយពីខេត្ត Ubon Ratchathani ទៅភាគអាគ្នេយ៍ចម្ងាយប្រមាណ ៣៦១គីឡូម៉ែត្រ បណ្ដាលឲ្យប្រជាពលរដ្ឋនៅឃុំមឿង ស្រុកវ៉ារិនចំបាប់ ខេត្ត Ubon Ratchathani រួមទាំងខេត្ត Sakon Nakhon អាចមានអារម្មណ៍រំញ័រពីការរញ្ជួយដីមួយនេះ។
ទោះបីជាយ៉ាងណា មកទល់ពេលនេះភាគីខាងប្រទេសថៃ មិនទាន់ចេញរបាយការណ៍ពីការខូចខាតណាមួយនូវឡើយទេទាក់ទិននឹងគ្រោះរញ្ជួយដីរង្គើដល់ទៅពីរខេត្ត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ