ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងមានវ៉ាក់សាំងកូវិដ-១៩គ្រប់គ្រាន់ ដល់មនុស្សពេញវ័យទាំងអស់ត្រឹមដាច់ខែឧសភា
សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំងការពារកូវិដ-១៩គ្រប់គ្រាន់សម្រាប់មនុស្សពេញវ័យទាំងអស់នៅត្រឹមបំណាច់ខែឧសភា ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោកប្រធានាធិបតី ចូ បៃដិន។
នេះមានរយៈពេលលឿនជាងពីរខែតាមការរំពឹងទុកពីមុន ប៉ុន្តែលោក ចៃ បៃដិន បានឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងនេះត្រូវតែពង្រីក ហើយប្រជាជនជឿជាក់ថា នឹងទទួលយក។ លោកបានព្រមានប្រជាជនឲ្យបន្តមានការប្រុងប្រយ័ត្ន ពីព្រោះការប្រយុទ្ធប្រឆាំងនេះនៅឆ្ងាយដែលករណីផ្ទះខ្លាំងអាចកើតឡើងសាជាថ្មី។
ការប្រុងប្រយ័ត្នរបស់លោកប្រធាធិបតីគឺផ្ទុយពីរដ្ឋមួយចំនួនដែលកំពុងបន្ធូរបន្ថយពីការរឹតបន្តឹងដើម្បីឲ្យសេដ្ឋកិច្ចងើបឡើងវិញ។
ទោះបីជាមានការធ្លាក់ចុះខ្លាំងចំពោះចំនួនអ្នកឆ្លងថ្មី ចាប់តាំងពីដើមឆ្នាំនេះមក តួលេខឆ្លង៦៨ ០០០ក្នុងមួយថ្ងៃឥឡូវនេះបានធ្លាក់ចុះ កាលពីនៅថ្ងៃទី៨ ខែមករា ឡើងខ្ពស់បំផុត៣០០ ០០០ករណី ដែលការធ្លាក់ចុះនោះបានថមថយវិញដែលជំរុញឲ្យមានការភ័យខ្លាចផ្ទុះឡើងជាថ្មី។
វ៉ាក់សាំងជាង៧៦លានដូសត្រូវបានប្រើលើចំនួនមនុស្ស១៥.៣%នៃប្រជាជនអាមេរិក ហើយសហរដ្ឋអាមេរិកនៅតែស្ថិតលើផ្លូវបំពេញតាមការសន្យារបស់លោក បៃដិន ដែលថា នឹងនាំយក វ៉ាក់សាំងឲ្យបាន ១០០លានដូស នៅក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការកាន់តំណែងរបស់លោក។
ជារៀងរាល់ថ្ងៃ សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងអស់ប្រមាណ ១.៧៤ លានដូស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក