ព័ត៌មានអន្ដរជាតិ
ត្រឹមមួយថ្ងៃ វៀតណាម រញ្ជួយដី៤លើកផ្ទួនៗ រង្គើដល់ខេត្ត រតនគិរី របស់កម្ពុជា
ត្រឹមមួយថ្ងៃអាទិត្យទី២៨ខែកក្កដាឆ្នាំ២០២៤ ស្រុក Kon Plong នៃខេត្តភាគកណ្តាលប្រទេសវៀតណាម បានរងគ្រោះដោយការរញ្ជួយដីចំនួន៤លើកផ្ទួនៗ ដោយក្នុងនោះមានកម្រិត៤.១, ៣.៦, ៣.៣ និងចុងក្រោយ៥.០រ៉ិចទ័រ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់កើតមានសោះក្នុងតំបន់នេះ ហើយវាក៏បានធ្វើឲ្យរង្គើដល់ខេត្តរតនគិរី របស់ប្រទេសកម្ពុជាផងដែរ។ នេះបើតាមការឲ្យដឹងពីមន្ទីរព័ត៌មានរញ្ជួយដី និងការព្រមានអំពីរលកយក្សស៊ូណាមិវៀតណាម។
តាមការចុះផ្សាយរបស់ VN Express, ការរញ្ជួយដីកម្រិត ៥.០រ៉ិចទ័រ បានកើតឡើងនៅម៉ោង១១:៣៥នាទីនិង១០វិនាទី ជាមួយជម្រៅប្រហែល ៨.១គីឡូម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រោះរញ្ជួយដីទាំង៤លើកខាងលើ មិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរឬហានិភ័យនៃគ្រោះមហន្តរាយអ្វីទេ។
ភ្លាមៗបន្ទាប់ពីការរញ្ជួយដីបួនលើកជាប់ៗគ្នានេះ គណៈកម្មាធិការប្រជាជនស្រុក Kon Plong បានចេញសេចក្តីប្រកាសឲ្យមន្ត្រីនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការបន្ទាន់ដើម្បីឆ្លើយតប និងដាក់ចេញវិធានការត្រៀមខ្លួនចំពោះការរញ្ជួយដីនាពេលខាងមុខ។
សូមបញ្ជាក់ថា បើតាមស្ថិតិ, ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសវៀតណាម ត្រូវរងគ្រោះដោយការរញ្ជួយដីចំនួន៦៥លើក ខណៈក្នុងនោះ មានរហូតដល់ទៅ៥៤លើកទៅហើយ ដែលកើតមាននៅក្នុងខេត្ត Kon Tum ជាមួយកម្រិតចាប់ពី ២.៥ដល់៤.០រ៉ិចទ័រ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan