Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តជប៉ុន​ខ្លះ​សីតុណ្ហភាព​ឡើង​​ជាង​៤០​អង្សា​សេ​មិនធ្លាប់​

បានផុស

នៅ

ប្រព័ន្ធសម្ពាធខ្ពស់បានកំពុងនាំកម្ដៅមកកាន់ភាគខាងលិច និងខាងកើតប្រទេសជប៉ុនដែលជំរុញឱ្យសីតុណ្ហភាពក្នុងទីក្រុង Hamamatsu ខេត្ត Shizuoka កើនដល់៤០,២អង្សាសេ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHKនៅថ្ងៃទី២៩ខែកក្កដានេះ។

(រូបភាព៖ KYODO)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីឧតុនិយមជប៉ុនបានឲ្យដឹងថា គិតត្រឹមម៉ោង១១:៣០ ព្រឹកថ្ងៃចន្ទនេះ សីតុណ្ហភាពបានកើនឡើងដល់៣៨,៧អង្សាសេ នៅទីក្រុង Sano ខេត្ត Tochigi ៣៨,៣នៅ Hachioji ទីក្រុងTokyoនិង ៣៨,២ នៅទីក្រុង Kiryu ខេត្ត Gunma ខណៈសីតុណ្ហភាពឡើងខ្ពស់បំផុតដល់៤១អង្សាសេនៅទីក្រុង Hamamatsu ខេត្ត Shizuoka និង៤០ អង្សាសេនៅទីក្រុង Kumagaya ខេត្ត Saitama រួមទាំងទីក្រុង Kofu ខេត្ត Yamanashi និងទីក្រុង Maebashi ខេត្ត Gunma ។

កាលពីសប្ដាហ៍មុនប្រទេសជប៉ុនក៏បានចេញសេចក្តីប្រមានអំពីហានិភ័យនៃការកើតជំងឺដាច់សរសៃរឈាមខួរក្បាលសម្រាប់ខេត្តចំនួន ៣៨ក្នុងចំណោម៤៧ខេត្ត។ ប្រជាជនត្រូវបានណែនាំឱ្យចាត់វិធានការការពារឱ្យបានហ្មត់ចត់ និងត្រូវ​បាន​ដាស់តឿន​កុំ​ឲ្យហាត់​ប្រាណ និង​ចៀសវាងការ​​ចេញ​​ទៅ​ខាង​ក្រៅ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ជំនួស​​មក​វិញ​ដោយ​ការ​ប្រើ​ម៉ាស៊ីនត្រជាក់​ក្នុងផ្ទះ​ឱ្យបាន​គ្រប់គ្រាន់ និង​ទទួលទាន​​ទឹក​និង​អំបិល​ឱ្យបាន​ទៀងទាត់​ ជាពិសេសមនុស្សចាស់និងទារក ព្រោះពួកគេងាយរងគ្រោះនឹងជំងឺដាច់សរសៃឈាមខួរក្បាល៕

(រូបភាព៖ KYODO)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៤ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម