ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល គំរាមថា ប្រធានាធិបតីតួកគី អាចមានវាសនាដូច Saddam Hussein
ពេលនេះប្រទេសអ៊ីស្រាអែលនិងតួកគី កំពុងផ្ទុះសង្គ្រាមពាក្យសម្តីជាមួយគ្នាយ៉ាងក្តៅគគុក ដល់ថ្នាក់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz គំរាមថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan អាចមានវាសនានិងត្រូវប្រហារជីវិតដោយមេដឹកនាំអ៊ីរ៉ាក់ Saddam Hussein ថែមទៀតផង ប្រសិនបើគាត់ប៉ុនប៉ង ចូលធ្វើអន្តរាគមន៍ក្នុងសង្គ្រាមហ្គាហ្សាមែន។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទទី២៩ខែកក្កដាឆ្នាំ២០២៤, សង្គ្រាមពាក្យសម្តីរវាងភាគីទាំងពីរ កើតឡើងចំពេលប្រតិបត្តិការរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) កម្ទេចក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា នៅតែបន្តគ្មានសញ្ញាថមថយ និងភាពតានតឹងយ៉ាងក្តៅគគុក រវាងអ៊ីស្រាអែល ជាមួយចលនាប្រដាប់អាវុធ ហេសបូឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់។
ថ្លែងនៅការជួបជុំមួយក្នុងស្រុកកំណើតរបស់ខ្លួន, លោក Erdogan លើកឡើងថា «តួកគីអាចចូលទៅអ៊ីស្រាអែល ដើម្បីជួយប៉ាឡេស្ទីន។ យើងត្រូវតែខ្លាំង ដើម្បីកុំឲ្យអ៊ីស្រាអែលធ្វើរឿងគួរឲ្យអស់សំណើចទាំងនេះចំពោះប៉ាឡេស្ទីន»។

មិនទុកយូរឡើយ លោក Katz បានវាយបកទៅវិញ ដោយព្រមានខ្លាំងៗនៅលើបណ្តាញសង្គម X ថា លោក Erdogan កំពុងដើរតាមផ្លូវរបស់ Saddam Hussein ហើយគំរាមវាយប្រហារអ៊ីស្រាអែលថែមទៀត។
មិនមែនតែលោក Katz ទេ សូម្បីមេបក្សប្រឆាំងអ៊ីស្រាអែល Yair Lapid ក៏រិះគន់លោក Erdogan ដែរ ដោយហៅគាត់ថាជា មនុស្សគ្រោះថ្នាក់ដល់មជ្ឈិមបូព៌ា និងជាជនផ្តាច់ការ។

លោក Lapid បានបង្ហោះលើ X ដូចគ្នាថា ពិភពលោក និងជាពិសេសសមាជិកណាតូតែម្តង ត្រូវតែថ្កោលទោសឲ្យខ្លាំងក្លាបំផុត ចំពោះការគំរាមកំហែងដ៏ឃោរឃៅរបស់លោក Erdogan ប្រឆាំងអ៊ីស្រាអែល និងត្រូវតែបង្ខំគាត់ឲ្យឈប់គាំទ្រក្រុមហាម៉ាស។
សូមបញ្ជាក់ថា Saddam Hussein ត្រូវបានផ្ដួលរំលំក្នុងការលុកលុយដែលដឹកនាំដោយអាមេរិកនៅប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ ២០០៣។ ទោះខំប្រឹងពួនសំងំលាក់ខ្លួនយ៉ាងណា ប៉ុន្តែទីបំផុត គាត់ត្រូវទាហានអាមេរិកចាប់បានដដែល ហើយតុលាការអ៊ីរ៉ាក់ ក៏កាត់ទោសគាត់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងត្រូវប្រហារជីវិតដោយព្យួរកក្នុងឆ្នាំ ២០០៦៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សពលោក សាដាម ហ៊ូសេន ត្រូវគេគាស់ចេញពីផ្នូរ យកទៅកន្លែងសម្ងាត់ អាថ៌កំបាំងមកដល់សព្វថ្ងៃ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?