ព័ត៌មានអន្ដរជាតិ
សិស្ស១ម៉ឺននាក់ និងគ្រូបង្រៀន៤០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា
ក្រសួងអប់រំប៉ាឡេស្ទីន បានប្រកាសថា សិស្សសាលាចំនួន១ម៉ឺននាក់ និងគ្រូបង្រៀន៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយសារភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសក្នុងរយៈពេលជាង៩ខែកន្លងទៅនេះ។

បើតាមទិន្នន័យពីអង្គការសហប្រជាជាតិ សាលារៀនច្រើនជាង៧៦ភាគរយនៅក្នុងតំបន់ហ្គាហ្សា បានរងការបំផ្លិចបំផ្លាញទាំងស្រុង ដែលតម្រូវឲ្យមានការជួសជុល ឬសាងសង់ឡើងវិញទើបអាចដំណើរការបន្តបាន ខណៈសិស្សប្រមាណ ៦២ម៉ឺននាក់នៅទីនោះមិនអាចទទួលបានការអប់រំ ហើយពួកគេភាគច្រើនរងការឈឺចាប់ផ្នែកផ្លូវអារម្មណ៍ និងប្រឈមនឹងកត្តាប៉ះពាល់ផ្នែកសុខភាពរាងកាយ។
ប្រជាជនប្រមាណជាង២លាននាក់ កំពុងរស់នៅក្នុងតំបន់ហ្គាហ្សា ហើយត្រូវបានអ៊ីស្រាអែលកាត់ផ្ដាច់អគ្គិសនី ប្រេងឥន្ធនៈ ស្បៀងអាហារ និងទឹកស្អាត។
ជម្លោះចុងក្រោយរវាងអ៊ីស្រាអែល និងហាម៉ាស បានឆាបឆេះឡើងនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលពីតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស ១២០០នាក់ និងចាប់យកចំណាប់ខ្មាំងជាង២៥០នាក់។
ចាប់ពីពេលនោះមក ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្សជាង ៣៩០០០នាក់និងបណ្តាលឲ្យមានគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរលើជនស៊ីវិលប៉ាឡេស្ទីន៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?