ព័ត៌មានអន្ដរជាតិ
តំបន់មជ្ឈិមបូព៌ាប្រឈមការផ្ទុះសង្គ្រាមគ្រប់ច្រក
ភាពតានតឹងហាក់រីករាលដាលយ៉ាងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារមួយសម្លាប់កុមារនិងយុវជន១២នាក់នៅលើទីលានកីឡាបាល់ទាត់មួយកន្លែងក្នុងតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ដែលចោទទៅលើក្រុមសកម្មប្រយុទ្ធហេសបូឡាមានមូលដ្ឋាននៅប្រទេសលីបង់។

កាលពីថ្ងៃសៅរ៍ កុមារនិងយុវជន១២នាក់ត្រូវបានសម្លាប់នៅទីលានកីឡាបាល់ទាត់ក្នុងតំបន់ Majdal Shams ដោយការបាញ់គ្រាប់រុក្កែតដែលអ៊ីស្រាអែលចោទក្រុមហេសបូឡាក្នុងប្រទេសលីបង់ជាអ្នកបង្កឡើង ហើយអ៊ីស្រាអែលព្រមានសងសឹក។
នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានអំពាវនាវឱ្យគ្រប់ភាគីក្នុងជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសប្រទេសអ៊ីរ៉ង់ ទប់ស្កាត់ការរីករាលដាល បន្ទាប់ពីការវាយប្រហារដោយគ្រាប់រុក្កែត។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដូចបាននិយាយថា៖«ទីក្រុងប៊ែរឡាំងសន្និដ្ឋានយ៉ាងប្រាកដថា ការវាយប្រហារដ៏ព្រៃផ្សៃនៅទីលានបាល់ទាត់នៅ Golan Heights ធ្វើឡើងដោយក្រុមហេសបូឡាមានមូលដ្ឋាននៅលីបង់គាំទ្រដោយអ៊ីរ៉ង់។
ក្រោយការវាយប្រហារភ្លាមៗ រដ្ឋាភិបាលអ៊ីស្រាអែលបានបង្ហាញការខិងសម្បារយ៉ាងខ្លាំង ដោយនិយាយថា ក្រុមហេសបូឡានឹងបង់ថ្លៃយ៉ាងធ្ងន់ធ្ងរចំពោះការវាយប្រហារនេះ ខណៈអ្នកនាំពាក្យយោធាអ៊ីស្រាអែលត្រូវទីភ្នាក់ងារព័ត៌មានអន្តរជាតិដកស្រង់សម្តី ដោយបានហៅការវាយប្រហារនោះជាការវាយប្រហារដ៉ធ្ងន់ធ្ងរបំផុតលើជនស៊ីវិលចាប់តាំងពីការវាយប្រហារកើតឡើងដំបូងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
សេចក្តីរាយការណ៍ ក៏បានបង្ហាញថា ក្រុមសកម្មប្រយុទ្ធហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ក៏ធ្វើចលនាគួរឱ្យព្រួបារម្ភក្នុងអំឡុងពេលនេះ៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង