ព័ត៌មានអន្ដរជាតិ
វៀតណាម រញ្ជួយដី២ថ្ងៃជាប់គ្នា សរុប ៣៤លើក
ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ខេត្ត Kon Tum នៃប្រទេសវៀតណាម បានជួបគ្រោះរញ្ជួយដីរហូតដល់ទៅ៣៤លើក ហើយការរញ្ជួយទាំងនោះ ក៏មានខ្លះរង្គើដល់ប្រទេសថៃនិងកម្ពុជាផងដែរ។

តាមការចុះផ្សាយរបស់ Tuoi Tre កាលពីថ្ងៃចន្ទទី២៩ខែកក្កដាឆ្នាំ២០២៤, គ្រោះរញ្ជួយដីដំបូង បានកើតឡើងនៅរសៀលថ្ងៃអាទិត្យ រួចក៏បន្តឈានចូលដល់ព្រឹកថ្ងៃចន្ទ ជាមួយកម្លាំងខ្លាំងបំផុតគឺ ៥.០ រ៉ិចទ័រ ដែលបង្កជាការខូចខាតតិចតួចដល់ខេត្ត Kon Tum។
វិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ស្រុក Kon Plong នៃខេត្ត Kon Tum កើតរញ្ជួយដីចំនួន២១លើក លុះមកដល់ថ្ងៃចន្ទ កើតមានចំនួន១៣លើកទៀត។
កម្លាំងរញ្ជួយដីទាំងនោះ បានធ្វើឲ្យរង្គើដល់ខេត្តក្រុងផ្សេងទៀតដូចជា Dak Lak, Hue, Da Nang, Quang Nam និង Binh Dinh ព្រមទាំងញ័រដល់ខេត្តថៃ និងខេត្តកម្ពុជា ដែលស្ថិតនៅជាប់ព្រំដែនវៀតណាមផងដែរ។

ត្បិតតែខេត្ត Kon Tum ធ្លាប់ជួបគ្រោះរញ្ជួយដីក៏ពិតមែន ប៉ុន្តែបើយោងតាមវិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាម, ការរញ្ជួយញឹកញាប់បែបនេះ គឺមិនធ្លាប់មានកើតមានទេ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩០៣ ដល់ឆ្នាំ២០២០ ការរញ្ជួយដីត្រឹមជាង៣០លើកប៉ុណ្ណោះ ត្រូវបានកត់ត្រានៅក្នុងខេត្ត Kon Tum ជាមួយកម្លាំងខ្លាំងបំផុត ៣.៩រ៉ិចទ័រ។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីខែមេសាឆ្នាំ២០២១មក ការរញ្ជួយដីរាប់រយលើក បានកើតឡើងនៅក្នុងខេត្តនេះ រួមទាំងការរញ្ជួយកម្រិតខ្លាំងមួយចំនួន កាលពីថ្ងៃអាទិត្យផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រឹមមួយថ្ងៃ វៀតណាម រញ្ជួយដី៤លើកផ្ទួនៗ រង្គើដល់ខេត្ត រតនគិរី របស់កម្ពុជា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ