Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង៖ កូនស្រីលោក គីម អាយុ១១ឆ្នាំ ​ត្រៀមឡើងដឹកនាំប្រទេស ស្នងតំណែងឪពុក 

បានផុស

នៅ

ភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ហៅកាត់ NIS បានប្រាប់សមាជិកសភា ក្នុងសម័យប្រជុំបិទទ្វារកាលពីថ្ងៃចន្ទទី២៩ខែកក្កដាឆ្នាំ២០២៤ថា កុមារី គីម ជូអេ ដែលជាកូនស្រីរបស់លោក គីម ជុងអ៊ុន អាចជាអ្នកបន្តវេនក្នុងគ្រួសារត្រកូលគីម ដែលនឹងត្រូវដឹកនាំប្រទេសកូរ៉េខាងជើង។

គីម ជូអេ (ឆ្វេង) និង គីម ជុងអ៊ុន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT ដោយដកស្រង់ប្រភពពី NIS, ពេលនេះ កុមារី ជូអេ កំពុងតែសិក្សាអំពីមេរៀនពាក់ព័ន្ធភាពជាអ្នកដឹកនាំប្រទេស ត្រៀមឡើងស្នងតំណែងពីលោក គីម។

សមាជិកសភាកូរ៉េខាងត្បូងលោក Lee Seong-kweun បានប្រាប់ទៅអ្នកសារព័ត៌មាន ក្រោយសម័យប្រជុំសភាថា «កូរ៉េខាងជើងបង្ហើបថា កុមារី គីម ជូអេ គឺជាបេក្ខភាពបន្តវេន ព្រោះបច្ចុប្បន្ន នាងកំពុងសិក្សាមេរៀនស្នងតំណែងពីឪពុក។ កូរ៉េខាងជើង កំពុងខិតខំឃោសនា និងព្យាយាមបង្ហាញវត្តមានកុមារីនេះជាសាធារណៈខ្លាំងណាស់ ដើម្បីស្ទាបស្ទង់ប្រតិកម្មពីមជ្ឈដ្ឋាននានាទៅលើរូបនាង»។

គីម ជូអេ (ឆ្វេង) និង គីម ជុងអ៊ុន (រូបថត៖ KCNA)

ស្របពេលជាមួយគ្នានោះដែរ សារព័ត៌មាន Bloomberg បានចុះផ្សាយថា «តាំងពីដើមឡើយ គ្មានកូនណាម្នាក់របស់មេដឹកនាំកូរ៉េខាងជើង បានបង្ហាញមុខទាំងវ័យក្មេងបែបនេះទេ។ តាមទំនៀម កូនចៅរបស់មេដឹកនាំរដ្ឋ តែងលាក់មុខពីភ្នែកសាធារណជនជានិច្ច លុះត្រាតែពួកគេមានមុខតំណែងណាមួយនៅក្នុងរដ្ឋ»។

សូមបញ្ជាក់ថា គីម ជូអេ បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលនាង ទៅមើលការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ជាមួយឪពុក។

គីម ជូអេ (ឆ្វេង) និង គីម ជុងអ៊ុន (រូបថត៖ KCNA)

ចាប់តាំងពីពេលនោះមក នាងបានបង្ហាញខ្លួនរាប់សិបដង ដោយអមដំណើរមេដឹកនាំកូរ៉េខាងជើងទៅកាន់ទីតាំងបាញ់មីស៊ីល មូលដ្ឋានយោធា កម្មវិធីរដ្ឋ និងសូម្បីតែព្រឹត្តិការណ៍កីឡា។

យោងតាម ​​NIS, កុមារី ជូអេ មានអាយុប្រហែល១១ឆ្នាំ ហើយត្រូវបានគេជឿថា ជាកូនទីពីរក្នុងចំណោមកូនទាំងបី របស់លោក គីម ជាមួយភរិយាឈ្មោះ រី ស៊ុលជូ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងត្បូង៖ កូនស្រីលោក គីម ជុងអ៊ុន មានភាគរយខ្ពស់ ក្លាយជាអ្នកស្នងតំណែងដឹកនាំ កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម